ស្ត្រីអាយុ ២៤ឆ្នាំម្នាក់បានក្លាយជាប្រធានបទក្តៅនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា នាងបានសន្សំប្រាក់ ១០០ លានវ៉ុន (79,400 ដុល្លារ) ក្នុងរយៈពេល 4 ឆ្នាំ ។នេះបើយោងទៅតាមការចុះផ្សាយពីសារព៍តមាន phunutoday ចេញផ្សាយនៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២២។
Ji-hyeon Kwak ចាប់ផ្តើមធ្វើការនៅអាយុ ១៩ ឆ្នាំ ដើម្បីរកប្រាក់ក្នុងគោលបំណងចង់បានកន្លែងរស់នៅផ្ទាល់ខ្លួន។នៅក្នុងមួយខែ នាងអាចរកប្រាក់ ជាមធ្យម ២ លានវ៉ុន ជិត ១.៦០០ដុល្លារ ប៉ុន្តែនាងនៅតែព្យាយាមសន្សំបានច្រើនជាង ១០០លានវ៉ុន ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដោយនាងអាចទិញផ្ទះល្វែងជាកម្មសិទ្ធផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ការចេះសន្សំប្រាក់បានច្រើនបែបនេះ ក៏មិនមែនជារឿងងាយស្រួលដែរ តាមការឱ្យដឹង នាងធ្វើការសន្សំសំចៃ និងការចំណាយ ត្រឹមតែ8400វ៉ុន (៦.៧០ ដុល្លារ) លើអាហារក្នុងមួយខែ។
ក្នុងការបង្ហាញខ្លួនជាលើកដំបូង នៅក្នុងកម្មវិធី Master of Living របស់ SBS ក្មេងស្រីអាយុ ២៤ ឆ្នាំរូបនេះបាននិយាយថា នាងបានប្រើប្រាស់កម្មវិធីផ្សងសំណាងជាច្រើន និងទទួលបានពិន្ទុទៅលើការចំណាយលើផលិតផលផ្សេងៗ និង អាហារ ហើយទទួលបានប្រាក់រាប់រយវ៉ុនក្នុងពេលដ៏ខ្លី។នាងបាននិយាយថា បើពឹងផ្អែកទៅលើតែកម្មវិធីផ្សងសំណាង វាមិនគ្រប់គ្រាន់នោះទេ ។ដើម្បីធ្វើម៉េច កាត់បន្ថយការចំណាយឱ្យបានតិចបំផុត នាងដើរប្រហែលពីរម៉ោងនៅក្នុងថ្ងៃ នឹងផឹកតែទឹកម៉ាស៊ីន ហើយញុំាអ្វីដែលមានតម្លៃថោកបំផុត ។
វិធីសន្សំលុយរយៈពេល ៤ ឆ្នាំនេះ Ji-hyeon Kwak បានចែករំលែក តាមរយៈ YouTube និង Instagram ទៅដល់ពិភពលោកឱ្យបានដឹង។ បន្ទាប់មក នាងទទួលបានការសរសើរជាច្រើន ចំពោះរប្រៀបរស់នៅដ៏សន្សំសំចៃរបស់នាងបែបនេះ៕