រដ្ឋធានីគៀវ៖ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២ខែកន្លមកនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្ម និង អំពើឃោរឃៅកាន់តែខ្លាំងឡើង ហើយអំពើឃាតកម្មដ៏គួរឲ្យរន្ធត់ខ្លះ ក៏បានកើតឡើង ទៅលើជនស៊ីវិល និង ត្រូវបានថតជាប់ ដោយកាមេរ៉ា CCTV ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ថា នៅពេលលោក ឡេអូនីដ ផ្លៀតស៍ (Leonid Pliats) និង ចៅហ្វាយរបស់គាត់ ត្រូវបានទាហានរុស្ស៊ី បាញ់សម្លាប់ ក៏មានកាមេរ៉ា CCTV បានថតជាប់យ៉ាងច្បាស់ ហើយជាសកម្មភាពដ៏គួរឱ្យភ័យខ្លាចបំផុត។ ឃ្លីបវីដេអូ ដែល BBC ទទួលបាន ឥឡូវត្រូវបានរដ្ឋអាជ្ញាអ៊ុយក្រែន កំពុងតែស៊ើបអង្កេត អំពីបទឧក្រិដ្ឋកម្មសង្គ្រាម។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅជុំវិញរដ្ឋធានីគៀវ និង នៅតាមផ្លូវធំៗ នៅក្នុងរដ្ឋធានី ក្លាយជាសមរភូមិមួយ ដោយរួមទាំង នៅជុំវិញហាងលក់កង់ ជាកកន្លែង ដែលលោក Leonid ធ្វើការជាសន្តិសុខ។ ប៉ុន្តែទោះជាយ៉ាងណា នៅកន្លែងនោះ ក៏មិនមែនជាការបាញ់ប្រហារនោះដែរ ហើយឃ្លីបវីដេអូ បានបង្ហាញយ៉ាងច្បាស់ ពី ទាហានរុស្ស៊ីប្រដាប់ដោយអាវុធធុនធ្ងន់ បានបាញ់ជនជាតិអ៊ុយក្រែន ចំនួន២នាក់ ដែលគ្មានអាវុធ នៅក្នុងដៃ ហើយបន្ទាប់មកពួកគេ បានលួចសម្ភារ នៅទីនោះ៕