នារីដែលមានគុណសម្បត្តិល្អ មានសមត្ថភាពទាក់ទាញមនុស្សជុំវិញខ្លួនបានដោយងាយ ។តោះ ថ្ងៃនេះយើងមកដឹងទៅមើល ថាតើអ្នកមានលក្ខណៈសម្បតិ្តនេះដែរឬទេ?
១. អបអរសាទរចំពោះភាពជោគជ័យរបស់អ្នកដទៃ ៖ ការច្រណែនចំពោះអ្នកដទៃ ជារឿងមួយគួរឱ្យខ្លាចបំផុតក្នុងលោក ជាឧទាហរហ៍ អ្នកនឹងមិនសប្បាយចិត្តទេ នៅពេលដែលនរណាម្នាក់មានគុណសម្បត្តិល្អជាងអ្នក ។នេះគឺជាភាពអាត្មានិយម របស់មនុស្សមួយចំនួន ជំនួសឱ្យអារម្មណ៍ខឹងច្រណែន អ្នកត្រូវតែរៀនយកឈ្នះគូប្រជែងរបស់អ្នកដោយសមត្ថភាពខ្លួនឯង ។
២. ផ្តល់ការគោរព និងស្រឡាញ់ចំពោះអ្នកដទៃ ដោយមិនរើសអើង៖ ប្រសិនបើអ្នកចង់ក្លាយជានារីល្អម្នាក់ក្នុងកែវភ្នេកអ្នកដទៃ អ្នកមិនគួរយកចិត្តទុកដាក់ខ្លាំងពេកទៅលើប្រវត្តិអតីតកាលរបស់គេឡើយ មិនថាអ្នកមាន ឬ អ្នកក្រ រូបសម្បត្តិអាក្រក់ ល្អ រៀនបានតិច ឬច្រើន ពួកគេសុទ្ធតែអាចធ្វើជាមិត្ត និង បង្ហាញការស្រឡាញ់ចំពោះពួកគេដោយស្មោះ។
៣. រៀនឥតឈប់ឈរ៖ ក្នុងនាមជានារីម្នាក់មានតម្លៃក្នុងកែវភ្នែកអ្នកដទៃ គឺត្រូវបន្ថែមការរៀនអ្វីដែលថ្មីៗ ជាបន្តបន្ទាប់ ដោយគិតថាការលំបាកគឺជាមេរៀនមួយដែលមានតម្លៃ និង ជាប្រភពនៃភាពជោគជ័យនៅពេលអនាគត ។ភាពស្រស់ស្អាតរបស់នាង ដែលបានបង្ហាញចេញតាមរយៈនៃចំណេះដឹង ជាគឺរឿងសំខាន់បំផុតសម្រាប់នារី។
៤. ដឹងពីរប្រៀបអភ័យទោសឱ្យខ្លួនឯង
មនុស្សគ្រប់រូបជៀសមិនផុតពីការសាងកំហុស ប៉ុន្តែក៏មិនមែនមានន័យថាចេះបង្កើតកំហុសហើយ តែមិនចេះទទួលស្គាល់កំហុសខ្លួនឯងទេ ។ជិវិតនេះគ្មាននរណាម្នាក់ដែលអាចទាយដឹងទុកមុនឡើយ រឿងដែលសំខាន់នោះយើងម្នាក់ៗ ត្រូវតែរៀនពីបទពិសោធន៍កែកំហុសទាំងអស់នោះ។
៥. កុំភ្លេចនិយាយអរគុណ
ស្ត្រីដែលមានគុណសម្បត្តិល្អឥតខ្ចោះ ដឹងថាខ្លួនឯងមានភាពជោគជ័យគឺមិនមែនអាស្រ័យទៅលើខ្លួនឯងតែម្នាក់ទេ គឺសុទ្ធតែមានប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ដូច្នោះហើយ ការចេះដឹងគុណ នឹងមិនស្ទាក់ស្ទើរក្នុងការនិយាយអរគុណចំពោះអ្នកដែលមានគុណចំពោះពួកគេឡើយ ៕
ប្រភព Emdep