បរទេស៖ ស្របពេលទ្វីបអាហ្រ្វិក នៅមិនទាន់បានងើបផុត ពីផលប៉ះពាល់ ដល់សេដ្ឋកិច្ចសង្គម ដោយសារការរាតត្បាត ពីជំងឺកូវីដ-១៩នោះ ជម្លោះ រវាងរុស្ស៊ី និង អ៊ុយក្រែន ក៏កំពុងតែបង្កនូវការគំរាមកំហែង កាន់តែខ្លាំងឡើង បន្ថែមទៀត ដល់សេដ្ឋកិច្ចពិភពលោក និង បណ្ដាប្រទេសអាហ្វ្រិកជាច្រើន ដែលរងផលប៉ះពាល់ ដោយផ្ទាល់។

ទស្សនាវដ្ដី Africa Renewal (អាហ្វ្រិកា រីញូវ៉ល) បានផ្សាយថា ត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ តម្លៃអង្ករស្រូវសាលី ផ្កាឈូករ័ត្ន និង ប្រេងឆៅ នៅទូទាំងពិភពលោក បានឡើងថ្លៃ ដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ពីមុនមក។ បណ្ដាប្រទេសអាហ្រ្វិក តែងតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើការនាំចូលស្បៀងអាហារ មកពីប្រទេសរុស្ស៊ី និង អ៊ុយក្រែន ហើយទ្វីបនេះកំពុងតែប្រឈមមុខនឹងការប៉ះទង្គិច ពីតម្លៃ និង ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ នៃទំនិញទាំងនេះ។How a Russian invasion of Ukraine could affect you : NPR

ជម្លោះ រវាងប្រទេសរុស្ស៊ី និង អ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ ដល់សន្ដិសុខស្បៀងអាហារ នៅទ្វីបអាហ្រ្វិក ទាំងតាមរយៈលទ្ធភាពអាចស្វែងរកបាន និង តម្លៃនៅក្នុងដំណាំស្បៀងអាហារមួយចំនួន ជាពិសេស អង្ករស្រូវសាលី និង ផ្កាឈូករ័ត្ន ក៏ដូចជា ការងើបឡើងវិញ និង កំណើនសេដ្ឋកិច្ចសង្គម បានកើនឡើងនូវភាពមិនច្បាស់លាស់ នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ពិភពលោក និង ប្រព័ន្ធសង្វាក់ផ្គត់ផ្គង់។

ក្នុងរយៈពេល១ទស្សវត្សរ៍កន្លងមក ទ្វីបនេះ បានមើលឃើញពីតម្រូវការកើនឡើង សម្រាប់ដំណាំធញ្ញជាតិ រួមទាំង ស្រូវសាលី និង ផ្កាឈូករ័ត្ន ជាតម្រូវការដ៏ចម្បង ដោយការនាំចូលច្រើនជាងផលិតកម្មក្នុងស្រុក។ ការនាំចូលស្រូវសាលីរបស់ទ្វីបអាហ្រ្វិក បានកើនឡើង រហូតដល់៦៨ភាគរយ ចន្លោះពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៩ ដោយកើនឡើង ដល់៤៧លានតោន។

រុស្ស៊ី និង អ៊ុយក្រែន ជារឿយៗត្រូវបានគេចាត់ទុកថា ជាឃ្លាំងស្បៀងអាហាររបស់ពិភពលោក ហើយប្រទេសទាំង២នេះ ជាតួយ៉ាងសំខាន់ នៅក្នុងការនាំចេញអង្ករស្រូវសាលី និង ផ្កាឈូករ័ត្ន ទៅកាន់ទ្វីបអាហ្វ្រិក។ បណ្ដាប្រទេសនៅអាហ្រ្វិកខាងជើង រួមមាន ប្រទេសអាល់ហ្សេរី អេហ្ស៊ីប លីប៊ី ម៉ារ៉ុក និង ទុយនីស៊ី ហើយប្រទេសនីហ្សេរីយ៉ា ស្ថិតនៅអាហ្វ្រិកខាងលិច និង អេត្យូពី និងស៊ូដង់ ស្ថិតនៅអាហ្វ្រិកខាងកើត ហើយប្រទេសអាហ្វ្រិកខាងត្បូង គឺមានត្រូវការចំនួន៨០ភាគរយ នៃការនាំចូលអង្ករស្រូវសាលី។

តម្រូវការអង្ករស្រូវសាលី នៅទ្វីបអាហ្រ្វិក ត្រូវបានព្យាករថា នឹងកើនឡើងដល់៧៦,៥លានតោន នៅឆ្នាំ២០២៥ ដោយកើនពី៤៨,៣លានតោន ឬស្មើនឹង៦៣,៤ភាគរយ ត្រូវបានព្យាករថា នឹងនាំចូល មកពីខាងក្រៅទ្វីបនេះ។

ផ្ទុយទៅវិញ បណ្ដាកញ្ចប់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងមូស្គូ ពីបណ្តាបស្ចិមលោក (បច្ឆិមលោក) នឹងធ្វើឱ្យលំហូរពាណិជ្ជកម្ម រវាងរុស្ស៊ី និង អាហ្វ្រិក កាន់តែមានសភាពធ្ងន់ធ្ងរឡើង ដោយសារតែការបិទនូវប្រតិបត្តិការ នៅតាមកំពង់ផែសំខាន់ៗ នៅសមុទ្រខ្មៅ។ ក្រៅពីនេះ រុស្សី ក៏ជាប្រទេសនាំចេញជីដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។ ចំណែកការព្រួយបារម្ភនេះ ក៏កំពុងតែកើនឡើង ដោយសារតែកង្វះខាតជី នៅទូទាំងពិភពលោក ហើយវាអាចនឹងជំរុញឱ្យតម្លៃស្បៀងអាហារ កើនឡើងខ្ពស់ ជាមួយនឹងផលប៉ះពាល់ ដល់ផលិតកម្មកសិកម្ម និង សន្តិសុខស្បៀងអាហារ។

ក្រៅពីនេះ រុស្ស៊ី ក៏ជាប្រទេសផលិតប្រេងធំជាងគេលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត។ ការរំខាន ពីតម្លៃប្រេង នៅលើទីផ្សារពិភពលោក ត្រូវបានគេរំពឹងថា នឹងនាំឱ្យតម្លៃប្រេងឥន្ធនៈ កើនឡើង ហើយថ្លៃដើម នៃផលិតកម្មម្ហូបអាហារកាន់តែកើនឡើងខ្ពស់។

ស្របពេលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម កាន់តែកើនឡើងខ្ពស់ផងនោះ ស្ថានភាពនៅតែមិនអាចព្យាករទុកជាមុនបាន ហើយទ្វីបអាហ្រ្វិក ក៏ត្រូវតែមើលឃើញថា វិបត្តិភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ន ជាឱកាសមួយ សម្រាប់ការកាត់បន្ថយនូវការពឹងផ្អែក ទៅលើការនាំចូលស្បៀងអាហារ មកពីខាងក្រៅទ្វីបនេះ។Expansion at these African ports could boost its maritime industry

បណ្តាប្រទេសនានា នៅទ្វីបអាហ្រ្វិក ត្រូវតែទាញយកអត្ថប្រយោជន៍ ពីចំណែកសកល ចំនួន៦០ភាគរយ នៅលើដីបង្កបង្កើនផល សម្រាប់ការដាំដុះដំណាំជាស្បៀងអាហារបន្ថែមទៀត សម្រាប់ប្រើប្រាស់ក្នុងស្រុក និង នាំចេញទៅកាន់ទីផ្សារពិភពលោក។ សកម្មភាពនេះ នឹងកាត់បន្ថយចំនួនមនុស្ស កំពុងតែប្រឈមមុខនឹងបញ្ហាអសន្តិសុខអាហារ និង អាហារូបត្ថម្ភ បណ្តាលមកពីផលប៉ះពាល់ មកពីខាងក្រៅទ្វីប។

ដោយឡែក សន្ធិសញ្ញាពាណិជ្ជកម្ម ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រាក់ ចំនួន២,៥ពាន់ពាន់លានដុល្លារ នៃផលិតផលក្នុងស្រុកសរុប (ឬ GDP) រួមគ្នា ហើយអាជីវកម្មកសិឧស្សាហកម្ម នឹងរួមចំណែកយ៉ាងសំខាន់ ដល់កំណើននេះ។ ចំណែកតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក ហៅកាត់ AfCFTA ក៏នឹងបង្កើនផលិតកម្ម និង ការបន្ថែមតម្លៃ ព្រមទាំងធានានូវហេដ្ឋារចនាសម្ព័ន្ធគុណភាពគ្រប់គ្រាន់ និង ស្តង់ដារសុវត្ថិភាពចំណីអាហារ សម្រាប់ការផ្គត់ផ្គង់ និង ពង្រីកទីផ្សារស្បៀងអាហារកសិកម្ម នៅក្នុងស្រុក និងក្នុងតំបន់។

ដោយឡែកវិស័យប្រេង និង ឧស្ម័នវិញ បណ្ដាប្រទេសអាហ្វ្រិកមួយចំនួន ក៏បានផលិតផងដែរ រួមមាន ប្រទេសអាល់ហ្សេរី អង់ហ្គូឡា កាមេរូន សាធារណរដ្ឋកុងហ្គោ អេហ្ស៊ីប ហ្គីណេ (Equatorial Guinea), លីប៊ី មូហ្សាមប៊ិក នេហ្សេរីយ៉ា សេណាហ្គាល់ ស៊ូដង់ និង តង់ហ្សានី។ ប្រទេសទាំងនេះ ខិតខំប្រឹងផលិត ដើម្បីបំពេញនូវភាពខ្វះចន្លោះ សម្រាប់តម្រូវការប្រេង និង ឧស្ម័ន នៅក្នុងទ្វីបនេះ៕From farm to fork: The women championing agricultural transformation in  Africa | Banque africaine de développement - Bâtir aujourd'hui, une  meilleure Afrique demain