រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គិតមកដល់ពេលនេះ គឺមានរយៈពេល៨ខែ កម្ពុជាយើងផលិតមាសបានជាង២តោនហើយ នៅខេត្តមណ្ឌលគិរីប៉ុណ្ណោះ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា «ទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបាន តែអាចផលិតបានមាសទៅវិញ យើងប្រើពេលមកដល់ពេលនេះ រយៈពេល៨ខែ យើងផលិតបានមាសជាង ២តោនមាសដែរ ដែលនេះគិតតែលើរណ្តៅមួយកន្លែងប៉ុណ្ណោះក្នុងខេត្តមណ្ឌលគិរី ដោយមិនទាន់គិតនៅកន្លែងផ្សេងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRpeoFK6EtJSy3MZJvAqIikzww_bd2qT4YVCaYB3VuB4QmIyYcHl_8BV_-EW_-VTjEAWemjWdOIMpvjvdTbi5XZmbkdbTiGEzNxzhO1TinN4t-X6J8qfazB25x4JK0d48l8tO1upwxvVjpycVrNdK6n_r7fuTAbXM0oqiTeHagF7uRIWX90Dt2vr0/s900/photo_2022-05-12_16-22-23.jpg

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្ម នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្រចម្រាញ់រ៉េមាសនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ ផលិតផលដុំមាស ដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាស ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបានជាមាសទឹក៩៩%(មាសទឹក ៩៩% ជាមាសទឹក១០ ដោយសារជាទូទៅមាសទឹក១០ ភាគច្រើនស្ទើរទឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio7OcLN879io0CLgQZX4fAgdqgdxEYa59xqEneNTNwpyqxlmT9Ia2SEcFoXkRyuf1KEu3TOoXYDp_IBM4GXobBphqekk7T6Hx8DH-q4nvfWS9zUnhE3MiUgp54WhkB9BoYnf71fhdOuLS3jmBGTzKAhGFRJON9lsS9pbPeThAe73hQ7ijSslBP474P/s1024/photo_2022-05-12_16-22-23%20(2).jpg