ភ្នំពេញ៖ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កំពុងចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូឃ្លីបមួយ បង្ហាញពីទិដ្ឋភាពបំពុងបង្ហូរលូទឹកស្អុយ ចូលក្នុងសមុទ្រ ។

យោងតាមទិដ្ឋដែលបង្ហាញក្នុងវីដេអូឃ្លីបថតដោយ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Da Ny បានបង្ហាញឱ្យឃើញថា មានការរិះគន់យ៉ាងខ្លាំងទៅដល់អជ្ញាធរមូលដ្ឋាន ដែលបណ្ដោយឱ្យមានបំពង់លូទឹកស្អុយ ហូរចាក់ចូលក្នុងទឹកសមុទ្រ ដែលតែងតែមានភ្ញៀវទេសចរជាតិ អន្តរជាតិចុះងូតទឹកលេងកម្សាន្តយ៉ាងច្រើនកុះករ ។

ជាមួយគ្នានេះដែរ បើតាមការបង្ហោះខាងលើ បានធ្វើឱ្យមានការសង្ស័យថា ជាទិដ្ឋភាពនៅក្នុងខេត្តកែប ប៉ុន្តែក្រុមការងារ KBN នៅមិនទាន់អាចសុំការបញ្ជាក់ពីមន្ទីរបរិស្ថានខេត្តកែប បាននៅឡើយ ហើយ KBN នឹងស្វាគមន៍ចំពោះការបំភ្លឺ ៕

ដោយ៖ សហការី KBN