ខេត្តសៀមរាប ៖ នៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០២២ នេះ នៅវត្តទេពប្រណម្យក្នុងបរិវេណនៃក្រុងអង្គរធំនាខេត្តសៀមរាប បានប្រារព្ធធ្វើពិធីបុណ្យពិសាខបូជា ព្រមទាំងធ្វើពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន១០២រូប ក្នុងបំណងជួយអប់រំសីលធម៌ ចរិយាធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរទាំងឡាយណាដែលចង់ស្វែងយល់អំពីព្រះធម៌ក្នុងព្រះពុទ្ធសាសនា និងអប់រំផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMbrZR4qFXEZ5X9Vz9B69E9XOJSoolkExqIqQ1n9udp2ZRNe_0B-1m6FvOkpMmQUVnUJ8-2B3-bXNqxw00h0-wQiaXjXkQrmpHZm7CoVLzJigVJkiCWdRevCRVRKAEaSZ6P1cEJPkX--Dob1YB_uDXPl50prX3g0EiKpvIRknpnX_VyrZJb1YPsNlP/s1280/photo_2022-05-12_15-18-33.jpg

ពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាចំនួន១០២រូបនេះ ស្ថិតក្រោមព្រះអធិបតីភាព ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះមេគុណខេត្តសៀមរាប លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក ភ័ន ផល្លា តំណាងឯកឧត្ដម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងពុទ្ធបរិស័ទមកពីច្រើនមជ្ឈដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3oJsj7pNNXIIjTKSXsiJqLw3mFZCd4fgv1mtk1HovGjZoSnfed6bdLpWqHnSW94kXMa4ezeEMr3gnJN3vDv_xXWQ_XIVrhGsq7QmHAaJ0MiN0eJvPpwsgQX7RxnnebenKwdXl4ngz1O0RqRc8JGjUJjKXLWi-uOw4MZL9DutUk20jhL8s3SBnHDfQ/s1280/photo_2022-05-12_15-18-34%20(2).jpg

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ជាព្រះអនុគណក្រុងសៀមរាប មានព្រះថេរៈដិការថាការរៀបចំពិធី បំបួសកុលបុត្រ កុលធីតា ចំនួន១០២រូបនេះ ក្នុងគោលបំណង ដើម្បីឱ្យយុវជនយុវតីខ្មែរមានឱកាសបានចូលសាងផ្នួសតបស្នងសងគុណចំពោះ អ្នកមានគុណទាំងឡាយមាន មាតាបិតា ព្រមទាំងព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសជាដើម។ លើសពីនេះគឺដើម្បីឱ្យកុលបុត្រ កុលធីតាខ្មែរចេះភ្ញាក់រលឹកនិងលះបង់អ្វីៗ ដែលកំពុងប្រព្រឹត្តខុសពីគន្លងព្រះធម៌នៃព្រះពុទ្ធបរមគ្រូ ហើយចេះទទួលយកការអប់រំ ណែនាំពីមាតាបិតា គ្រូអាចារ្យ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អនិងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនាផងដែរ។
«ពិធីកោសក់ បួងសក់កុលបុត្រ កុលធីតាពេលនេះ គឺប្រពៃណីទំនៀមទម្លាប់របស់បុព្វបុរសដែលបានមន្សល់ទុកនៅក្នុងសង្គមជាយូរលង់មកហើយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវថែរក្សានិងបន្តវេនមត៌កនេះ កុំឱ្យបាត់បង់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd5aCpyEjuLuV1y-DttZB7d8d9KyevtkjIwsPYc3z9PJW5IR_svOHQGRzHYg8f4IwFIFxZSN6M0nDE9xbMsaHuywltbrhgMf_Haez-ZZumEqYXWQj7EpnuvycQMcw_xKu_g9zHualnEsPyXCWt82YleuvURFqpMTikE6RgO-kntNz48gGuyBClJlxZ/s1280/photo_2022-05-12_15-18-34%20(3).jpg

ព្រះភិក្ខុ ឡាច លាង មានព្រះថេរៈដិកាទៀតថាសក់ គឺជាវត្ថុដែលមនុស្សគ្រប់រូបស្រឡាញ់និងពិចពិលរមិលមើល ថែរក្សាការពារសម្អិតសម្អាងរៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើយុវជន កុលបុត្រ កុលធីតាណាស័្មគ្រចិត្តលះបង់សក់ដែលស្រឡាញ់នេះ ដើម្បីសាងផ្នួសនោះ គឺជាការលះបង់ដ៏អស្ចារ្យមួយ ក្នុងការតបស្នងសងគុណឪពុក អ្នកម្តាយ អ្នកមានគុណទាំងឡាយ ជាពិសេសគឺបានថ្វាយព្រះរាជកុសលចំពោះអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំជាតិទាំងមូល ព្រមទាំងបានអានិសង្ឃសម្រាប់ខ្លួនឯងផង។ ព្រះអង្គបានផ្តល់ដំបូន្មានដល់កុលបុត្រ កុលធីតាទាំងអស់ ដែលស្ម័គ្រចិត្តមកបំពេញកិច្ចបួសជាសង្ឃ ជាសីលវតី ពេលនេះ ត្រូវខិតខំសិក្សារៀនសូត្រ និងស្វែងយល់ ពីព្រះធម៌របស់ព្រះពុទ្ធ ហើយក៏ត្រូវតែបន្តការវេននៃការគោរពប្រតិបត្តិទំនៀមទម្លាប់ ប្រពៃណីជាតិឱ្យបានល្អគង់វង្សតទៅមុខទៀតដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5hB8uciPmq0Ss6eCfB1E3JTVeBaaTc_CoS3mZyFmL3oxo5EVBancf3lOWscbdEVdVzI5bfahEu6Ap38JQR_ovbkgsAGJkRHF3-Q7IiMegdW1jZVqFe93zcntlFnvNxrkiHKUZrY-CDSZKxdxwmvhHrnm9UCBJM8RIbnkB85ZPJpIOsiCoM031EZs/s1280/photo_2022-05-12_15-18-34.jpg