ការចិញ្ចឹមបីបាច់កូនមិនមែនជារឿងងាយស្រួលទេ ជាហេតុឪពុកម្តាយគ្រប់រូបគួរតែរិះរកនូវវិធីសាស្រ្តផ្សេងៗដើម្បីបង្រៀនកូន ដើម្បីអនាគតកូនទៅថ្ងៃមុខ។យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយទាក់ទងទៅលើមហាសេដ្ឋីនៅលើពិភពលោកដូចជា Warren Buffett និង Bill Gates សុទ្ធតែមានចរិតលក្ខណៈទាំងបួននេះតាំងតែពីក្មេង។ អញ្ចឹងហើយ យើងមកដឹងទាំងអស់គ្នា តើចរិកលក្ខណៈអ្វីខ្លះ?
១.ឯករាជ្យ
បុគ្គលិកលក្ខណៈឯករាជ្យ ជាលក្ខណៈទូទៅរបស់មនុស្សជោគជ័យភាគច្រើន ហើយវាបានបង្ហាញខ្លួននៅក្នុងគំនិត ការទំនាក់ទំនងក្នុងសង្គម និង ការសម្រេចចិត្ត។ ជាធម្មតាក្មេងចាប់ពីអាយុពីរឆ្នាំឡើងទៅ ឪពុកម្តាយគួរតែបង្រៀនកូនឱ្យចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយមិនមានការជ្រៀតជ្រែកពីឪពុកម្តាយ។
២.បង្រៀនកូនធ្វើការងារផ្ទះតាំងតែពីតូច
អ្នកប្រាជ្ញនៅសាកលវិទ្យាល័យ Harvard បានធ្វើការស្ទង់មតិលើមនុស្សវ័យជំទង់ 456 នាក់ សម្រាប់រយៈពេល 75 ឆ្នាំ ហើយបានសន្និដ្ឋានថា កុមារដែលធ្វើការងារផ្ទះទំនងជានឹងទទួលបានជោគជ័យនាពេលអនាគត។ពិតណាស់ថាកុមារដែលចេះធ្វើការផ្ទះបានដូចជាមនុស្សធំ ភាគច្រើនគឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ។6 Tips for Raising Independent Children - Positive Parenting Solutions៣.ប្រឈមនឹងការបរាជ័យ
លោក Ren Zhengfei ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technology Group ធ្លាប់បាននិយាយថា “មានតែអ្នកដែលធ្លាប់បរាជ័យទេ ទើបអាចទទួលបានជោគជ័យ”។កុមារសព្វថ្ងៃនេះទំនងជាបាក់ទឹកចិត្តនៅពេលដែលមានការរិះគន់ពីគ្រូ និង ឪពុកម្តាយ ។ការបង្រៀនកូនឱ្យចេះអត់ធ្មត់ ដោះស្រាយជាមួយបញ្ហាប្រឈម មិនត្រឹមតែធ្វើឱ្យពួកគេខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេទេ ជាជាងការចុះចាញ់នឹងជុំរុញឱ្យកុមារចេះចាប់ឱកាសពីភាពបរាជ័យនោះផងដែរ។
៤.បង្រៀនកូនឱ្យចូលចិត្តអានសៀវភៅ
យោងតាមការស្ទង់មតិលើទម្លាប់នៃការរស់នៅរបស់មហាសេដ្ឋី 177 នាក់ ភាពសាមញ្ញបំផុតរបស់ពួកគេគឺការអានសៀវភៅ។ លើសពីនេះ ការស្ទាបស្ទង់ពីទម្លាប់ប្រចាំថ្ងៃរបស់សិស្សកំពូលៗក្នុងការប្រឡងចូលមហាវិទ្យាល័យក៏បានបង្ហាញដែរថា សិស្សកំពូល 80% សុទ្ធសឹងតែមានទម្លាប់អានជារៀងរាល់ថ្ងៃ។
ក្មេងចាប់ពីអាយុពី៣ ទៅ ៦ឆ្នាំ គឺជាដំណាក់ការសំខាន់សម្រាប់ការអភិវឌ្ឍន៍ទម្លាប់នៃការអានរបស់កុមារ ។ឪពុកម្តាយគួរតែចំនាយពេលអានសៀវភៅឱ្យស្តាប់ជាទៀងទាត់ នឹងជ្រើសរើសសៀវភៅណាដែលទាក់ទងទៅនឹង បុគ្គលិកលក្ខណៈឯករាជ្យ ការគ្រប់គ្រង ប្រៀនប្រដៅ….ដើម្បីឱ្យកូនស្តាប់ ហើយរៀនយល់ដឹងអំពីបញ្ហានេះផងដែរ៕Suspense, Room Libraries..Main Keys to Keep Kids Reading - Sada El balad
ប្រភព phunutoday