ភ្នំពេញ​៖​ បេីយោង​តាមរូបភាពប្រមាណជិត​ ១០សន្លឹក​របស់ភរិយាអ្នកឧកញ៉ា ហុង ពីវ​ ម្ចាស់បុរីពិភពថ្មី គឺអ្នកនាង លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជយលាភី​ចំណាត់ថ្នាក់លេខ២ ក្នុង​កម្ម​វិធី «Super Model»​ បានធ្វេីឱ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលនៅលេីបណ្ដាញសង្គមហ្វេសប៊ុកខណៈអ្នកនាង​បង្ហាញ​រូបភាពដ៏ស្រស់ស្អាតររបស់ខ្លួននៅក្នុងថ្ងៃខួបកំណើតឈានចូលវ័យ២៩ឆ្នាំ។

ជាក់ស្ដែង​កាលពីពេលម្សិលមិញនេះ​អ្នកនាង​​ លី យ៉ាណា បានប្រារព្ធពិធីធ្វើខួបកំណើតរបស់ខ្លួន ដែលមើលទៅពិតជាសាមញ្ញាខ្លាំងណាស់ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលគឺអ្នកនាងបានបញ្ចេញសម្រស់តាមរូបភាពប៉ុន្មានសន្លឹកខណៈពីមួយឆ្នាំទៅមួយឆ្នាំសម្រស់អ្នកនាងរឹងតែស្រស់ផូផង់ទ្វេដង ដែលធ្វើឲ្យមហាជនជញ្ជាក់មាត់សរសើរមិនដាច់ពីមាត់ឡើយ។

ក្នុងនោះដែរអ្នកនាងក៏បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយ អូន រូប៊ី (RUBY) នោះ ដែលជាកូនស្រី សំណព្វចិត្ត របស់ អ្នកឧកញ៉ា ហុង ពីវ ហើយមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ សម្រស់ អូន រូប៊ី ពិតជាស្រស់ស្អាត និងធំប្លែកជាមុនឆ្ងាយណាស់ គ្រប់គ្នាលាន់ថាកាត់ទៅរកបេះដាក់ ៕