ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ភ្លូកទឹកភ្លុកដី បាននាំគ្នាទៅមើលដើមឈើទាលដ៏ធំសម្បើយមួយដើម ដែលផុសចេញពីបាតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលដើមឈើទាលនេះត្រូវបានអ្នកភូមិអះអាងថា «ជាប់ពាក់ព័ន្ធនឹងឈ្មោះភូមិឈើទាលនេះតែម្តង»។

ខណៈនេះ អាជ្ញាធរកំពុងយករថយន្តស្ទូច មកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះ ស្ទូចឈើនោះឡើងគោកមិនបានឡើយ។ ចំណែកទិដ្ឋភាពនៅកន្លែងនោះ មានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរូប ព្រមទាំងមានថ្ងៃបាំងឆ័ត្រផងដែរ។

ខាងលើនេះគ្រាន់តែព័ត៌មានបឋមប៉ុណ្ណោះព័ត៌មានលម្អិតយ៉ាងណា KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕