ភ្នំពេញ៖ ចែកផ្លូវគ្នាដូចជាយូរមកហើយ ក៏ប៉ុន្តែបើយើងសម្លឹងមើលទៅលោក ឌួង ឆាយ ហាក់មិនទាន់ត្រជាក់ចិត្តជាមួយអតីតភរិយាអ្នកនាង ដេត ម៉ាលីណា នៅឡើយទេ ដែលជារឿយៗលោកតែងតែបង្ហោះដៀមដាមផ្លែផ្កាទៅកាន់អតីតភរិយា។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកក៏បានបង្ហោះសារមួយឃ្លានៅលើបណ្ដាញសង្គមហ្វេសប៊ុកមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឡាំយ៉ង អត់អីអត់ទៅ កុំអោយតែអត់ស្រា»។

ជាមួយគ្នានេះដែរយើងក៏បានសង្កេតឃើញលោកចូលទៅខមមិននៅក្នុងផុសរបស់លោកទៀតថា៖ «ជាសិទ្ធិសេរីភាពខ្ញុំក្នុងការនិយាយនៅលើទំព័ររបស់ខ្ញុំ។ ហើយក៏មិនបានប៉ៈពាល់សិទ្ធិអ្នកណាដែរ។ អ្នកណាមានខ្លួនអ្នកនោះទទួលយកទៅយីស។ ស្រីប្រមឹកផឹកសុីមិនមើលកូនៗ ក៏ស្រីៗនៅកាន់ជើងគ្នាគេដែរ។ កុំទុក្ខតែកូនៗចោលអ្នកឯងចង់ប្រកាច់ទៅណាក៏ប្រកាច់ទៅ។ ម្តាយល្អគឺគេហ៊ានលៈបង់គ្រប់យ៉ាងដើម្បីកូនៗ អោបក្រសោបកូនៗ មើលថែកូនៗអោយបានល្អ មិនមែនយកស្រា និងហាយសូរសំខាន់ជាងកូនៗណា។ បើមិនខ្វល់កូនៗខ្ញុំមិននិយាយទេ។ ហើយធ្វើជាមនុស្សគួរចេះខ្មាស់គេផងឡាំយ៉ងអើយ» ៕