កូរ៉េខាងត្បូង៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា Lee Won-ju កូនស្រីរបស់អនុប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong កំពុងត្រៀមខ្លួនចូលរៀនសកលវិទ្យាល័យកំពូលៗនៅសហរដ្ឋអាមេរិកចំនួន ២ ក្នុងពេលតែមួយ ។

ដូចដែលយើងបានដឹងស្រាប់រួចមកហើយ Samsung គឺជាសាជីវកម្មដ៏ធំជាងគេ និងមានជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ ហើយនាង Lee Won-ju មិនត្រឹមតែមានឪពុក ជាអ្នកមានអំណាច និងទទួលបន្ទុកចាត់ការលើក្រុមហ៊ុន Sumsung ប៉ុណ្ណោះទេ ម្ដាយរបស់នាងដែលមានឈ្មោះ Im Se Ryung ក៏ជាកូនស្រី របស់ប្រធានក្រុមហ៊ុន Daesang Group ផងដែរ ។

Lee Won-ju ត្បិតតែនាងពុំមែនជាបុគ្គលសាធារណៈយ៉ាងក៏ដោយ ប៉ុន្តែនាងស្ថិតនៅក្នុងចំណុចនៃចំណាប់អារម្មណ៍របស់មហាជន និងចង់ដឹងចង់ឮអំពីជីវិតរស់នៅរបស់នាងយ៉ាងខ្លាំង ជាងនេះទៅទៀត យុវតីវ័យ ១៨ឆ្នាំខាងលើ ក៏ ត្រូវបានប្រជាជនកូរ៉េខាងត្បូងហៅឈ្មោះថា «ព្រះនាង Samsung» ផងដែរ ។

បច្ចុប្បន្ន Lee Won-ju ជាសិស្សវិទ្យាល័យនៅវិទ្យាល័យ Choate Mary Hall ដែលជាវិទ្យាល័យឯកជនដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិក។ គេ រំពឹង ថា នាង នឹង ក្លាយ ជា និស្សិត សកលវិទ្យាល័យ នៅ ខែ សីហា ខាង មុខ។ ដូច្នេះហើយ ទើបកាលពីពេលថ្មីៗគេបានប្រទះឃើញយុវតីខាងលើ បានធ្វើដំណើរទៅកាន់សកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញបំផុតនៅលើភពផែនដី ដោយនាងនឹងសក្សានៅទីនោះ ។ មិន ត្រឹម តែ ប៉ុណ្ណោះ Lee Won-ju ក៏ នឹង ចូលរៀននៅ សកលវិទ្យាល័យ Brown ជា សាលា កំពូល មួយ ទៀតផងដែរ ពោលគឺនាងនឹងសិក្សាថ្នាក់មហាវិទ្យាល័យ ២ក្នុងពេលតែមួយ ។

យោងតាមមន្ត្រីនៅសាលា Choate Mary Hall បានឱ្យដឹងថា Lee Won-ju គឺជាសិស្សដ៏ល្បីល្បាញម្នាក់ ដែលបានសិក្សាយ៉ាងល្អនៅ Choate Mary Hall ។ មិនតែប៉ុណ្ណោះ នាងក៏មានបុគ្គលិកលក្ខណៈល្អ គួរឱ្យស្រឡាញ់ទៀតផង ។ នៅក្នុងពាក្យសុំចូលរៀននៅសកលវិទ្យាល័យរបស់នាង នាងទទួលបានចំណាត់ថ្នាក់ល្អដាច់គេ និងមានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ជាពិសេសនាងក៏ត្រូវបានគេដឹងថាជាសិស្សស្រីពូកែផ្នែករបាំបាឡេម្នាក់ផងដែរ ។

គួរឱ្យដឹងថា Choate Mary Hall គឺជាសាលា ដែលប្រមូលផ្ដុំទៅដោយកូនប្រុសស្រីមកពីគ្រួសារអភិជន និងមានអំណាច ។ ហើយវាគឺជាសាលាដែលប្រធានាធិបតីទី ៣៥ នៃសហរដ្ឋអាមេរិក លោក John F. Kennedy បានបញ្ចប់ការសិក្សាផងដែរ ។ ជាពិសេសកន្លែងនេះ ក៏ប្រមូលផ្តុំទៅដោយសិស្សដែលមានស្នាដៃឆ្នើមបំផុត ។

មិត្តរួមថ្នាក់របស់ Lee Won-ju សុទ្ធតែជាកូនអ្នកមានៗ ដូចជាកូនស្រីរបស់ CFO នៃក្រុមហ៊ុន Oracle Corporation សហរដ្ឋអាមេរិក, កូនស្រីរបស់ប្រធានក្រុមហ៊ុន Baidu ប្រទេសចិន និងជាចៅស្រីរបស់ CEO នៃក្រុមហ៊ុនឱសថ Pfizer (អាមេរិក) … ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyLsxJ7ysBq7LNm0OHXUCZdqZ15Iah5zq78SOQ5brSkSrCTuV_gyFNoEyLmypyOUUDkvXJJIVfaFlUTxANelTzqDHg8w0Qf6-rLz6tg0MgxeCwxzo3GdMdez4PmCsPDo8VeUMQUWM4id-S2oAU3UxN_wQFIg5KVsId4b4d1V-QzeTCwRIvIwRkgiu/s800/photo_2022-05-12_10-41-31.jpg