ប្រទេសជប៉ុន៖ បុរសម្នាក់បានខកបំណងជាខ្លាំងក្រោយពីណាត់ជួបគូស្នេហ៍ក្នុងថ្ងៃដំបូង តែបែរជានាងត្រឡប់ទៅផ្ទះវិញភ្លាមៗក្រោយពីបានឃើញរថយន្តដែលខ្លួនជិះមកជួបនោះជារថគ្រោះធ្វើសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានKapook។

រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍និងជារឿងដ៏គួរឲ្យហួសចិត្តនេះផងដែរបានកើតឡើងទៅលើបុរសជាជនជាតិជប៉ុនម្នាក់ក្រោយពីរូបលោកបានបង្ហោះនូវសារមួយចូលទៅក្នុងបណ្ដាញសង្គមដោយរៀបរាប់ពីការខកបំណងក្នុងការណាត់ជួបជាមួយគូណាត់ដំបូង ប៉ុន្តែនាងបែរជាត្រឡប់ទៅផ្ទះវិញភ្លាមៗក្រោយពីបានឃើញរថយន្តដែលខ្លួនបានជិះមកជួបនាង។ ដោយក្នុងសារនោះលោកបានសរសេរថា”ខ្ញុំបានធ្វើការណាត់ជួបជាមួយមនុស្សស្រីម្នាក់ជាលើកដំបូងតែនាងត្រឡប់ទៅផ្ទះវិញភ្លាមៗ ក្រោយពីបានឃើញរថយន្តរបស់ខ្ញុំ ហើយចង់សួរអ្នកលេងក្នុងបណ្ដាញសង្គមថាតើខ្ញុំខុសអ្វី?”

ដោយក្នុងសារនោះលោកក៏បានភ្ជាប់ជាមួយនឹងរូបថតរថយន្តដែលលោកបានជិះមកចតនៅខាងមុខហាងមួយកន្លែង ហើយអ្វីដែលហួសចិត្ត ព្រោះរថយន្តនោះមិនមែនជារថយន្តធម្មតានោះទេតែវាជាប្រភេទឡានរថគ្រោះសម្រាប់ធ្វើសង្គ្រាមទៅវិញ។

ក្រោយពីបានឃើញបែបនេះហើយមហាជនពិតជាហួសចិត្តនិងគួរឲ្យអស់សំណើចជាខ្លាំង ដោយមានអ្នកខ្លះក៏ខមមិនសួរថាលោកបានឡានប្រភេទនេះយកមកជិះដោយសេរីបានដោយរបៀបណា ឬលោកជាអ្នកបម្រើការក្នុងជួរកងទ័ព?

យ៉ាងណាមិញបុរសរូបនោះក៏បានឆ្លើយតប និងរៀបរាប់ថាលោកគឺជាម្ចាស់សារមន្ទីរមួយកន្លែងហើយលោកក៏ចូលចិត្តអភិរក្សគ្រឿងធ្វើសង្គ្រាមរបស់អង់គ្លេសកាលពីអតីតកាលដែលធ្លាប់មានលើទឹកដីប្រទេសជប៉ុនទើបទិញដាក់ក្នុងសារមន្ទីររបស់ខ្លួនជាច្រើនទុកគ្រាន់ឲ្យភ្ញៀវទស្សនា៕ ប្រភព៖ Kapook