អន្តរជាតិ៖  នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ ប្រទេសកូរ៉េខាងជើង បានប្រកាសរកឃើញករណីដំឆ្លងកូវីដ-១៩ ជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ករណីឆ្លងខាងលើ គឺមេរោគបំប្លែងថ្មីអូមីក្រុង ស្ថិតនៅក្នុងរដ្ឋធានីព្យុងយ៉ាង​តែភ្លាមៗមិនទាន់មានព័ត៌មានលម្អិតពីប្រភពឆ្លង ឬក៏ការបញ្ជាក់ថាករណីឆ្លងមានចំនួនប៉ុន្មាន នោះទេ ខណៈមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្ដេជ្ញាថានឹងយកឈ្នះលើ COVID-19។ នេះគឺជាលើកដំបូងបំផុតដែលកូរ៉េខាងជើងទទួលស្គាល់ពី ករណីឆ្លង COVID-19 ចាប់តាំងជំងឺឆ្លងរាតត្បាតមួយនេះផ្ទុះឡើងមក។

ជាមួយគ្នានេះដែរ មានមនុស្សតិចណាស់ដែលជឿថាប្រទេសដែលមានប្រជាជនប្រហែល២៥លាននាក់ ត្រូវបានរួចផុតពីមេរោគដែលបានឆ្លងរាប់លាននាក់នៅទូទាំងពិភពលោក ជាពិសេសបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានព្រមាននៅឆ្នាំ២០២០ ថា ឧប្បត្តិហេតុពាក់ព័ន្ធនឹងអ្នករត់ចោលស្រុកដែលមានរោគសញ្ញាពីកូរ៉េខាងត្បូងអាចនាំឱ្យមាន “គ្រោះមហន្តរាយដ៏សាហាវ និងបំផ្លិចបំផ្លាញ”  ៕