ភ្នំពេញ៖ មួយរយៈធំចុងក្រោយនេះកញ្ញា ដួង ម៉ានិច្ច ហាក់បីដូចជាបាត់មុខពីការងារសិល្បៈ ដោយកញ្ញាបានសម្រុកផ្ដោតទៅលើមុខរបររកស៊ីលក់អនឡាញរបស់ខ្លួន ដែលកំពុងមានសន្ទុះយ៉ាងមមាញឹកស្ទើរតែដកឃ្លាពុំបាន។ ដោយជារៀងរាល់កញ្ញាតែងតែធ្វើការឡាយលក់ផលិតផលរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែកាលពីពេលម្សិលមិញនេះកញ្ញាបានសម្ដែងការហួសចិត្តយ៉ាងខ្លាំងក្រោយមានបុរសម្នាក់បានចូលខមមិននៅក្នុងឡាយរបស់ខ្លួនដោយប្រើភាសាអសុរសមិនអាចទទួលយកបាន។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កញ្ញា ដួង ម៉ានិច្ច បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សប្បាយចិត្តខ្លាំងណាស់ ពេលដែល អតិថិជនកម្មង់ទិញអីវ៉ាន់ រាល់ពេល LIVE តែនៅតែឆ្ងល់? ហេតុអី? មិនមែនលេីកទីមួយទេ ? តេីខ្ញុំគួរគិត និង ធ្វើបែបណា?» ៕