ប្រទេសថៃ៖ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានគូស្នេហ៍មួយគូបានបណ្ដើរគ្នាមកវាយអ្នករត់ម៉ូតូឌុបម្នាក់យ៉ាងដំណំដោយអះអាងថាមើលងាយមិត្តស្រីខ្លួនថាជាមនុស្សស្រីមានសម្រស់មិនស្អាត។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ទាក់ទងនឹងករណីនេះផងដែរបានកើតឡើងនៅក្នុងស្រុក ប៉ាតាយ៉ា (Pattaya) ខេត្តឈុនបុរី (Chon Buri) នៃប្រទេសថៃដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបុរសអ្នករត់ម៉ូតូឌុបដែលមានឈ្មោះថា ឈូឆាត ផាន់ស៊ី(Chuchat Pansri) មានអាយុ៥២ឆ្នាំ ត្រូវបានជនដៃដល់មានឈ្មោះ កិតិថាត ថង់ថែ(Kittithat Thongtae) អាយុ២៣ឆ្នាំ រួមជាមួយនឹងសង្សាររបស់ខ្លួនម្នាក់ទៀតមកធ្វើការវាយដំយ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះលោក ឈូឆាត ផាន់ស៊ី(Chuchat Pansri)  ខណៈដែលលោកកំពុងតែរង់ចាំដឹកភ្ញៀវ។

ក្នុងករណីនេះផងដែរបានបង្កឲ្យជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលបានឃើញហេតុការណ៍នេះក៏បានចូលទៅជួយឃាត់ព្រមទាំងបានប្ដឹងប៉ូលិសភ្លាមៗ លុះប៉ូលិសមកដល់ក៏បានចាប់ជនដៃដល់ហើយធ្វើការសាកសួរទៅកាន់ភាគីទាំងសងខាងដោយជនរងគ្រោះបញ្ជាក់ប្រាប់ថាខ្លួនអង្គុយរង់ចាំភ្ញៀវសុខៗស្រាប់តែជនដៃដល់មកធ្វើការវាយដំខ្លួនបែបនេះតែម្ដង ចំណែកឯជនបង្កបានអះអាងថាលោក ឈូឆា ផាន់ស៊ី(Chuchat Pansri)  បានមើលងាយមកកាន់សង្សាខ្លួនថាជាមនុស្សស្រីមានសម្រស់មិនស្អាតទើបរូបគេខឹងទ្រាំមិនបានក៏មកវាយគាត់ដើម្បីរម្ងាប់កំហឹងដែលគេមើលងាយមនុស្សស្រីរបស់ខ្លួន។

យ៉ាងណាមិញទាក់ទងនឹងករណីប្រើអំពើហឹង្សាខាងលើប៉ូលិសក៏បាននាំខ្លួនជនបង្កហេតុទៅធ្វើការសាកសួរ និងស៊ើបអង្កេតបន្ថែបទៀតដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប្រភព៖ Kapook