កាលពីម្សិលមិញនៅក្នុងការប្រកួតសុីហ្គេមនៅប្រទេសវៀតណាម គោព្រៃកម្ពុជា បានរងបរាជ័យក្រោមថ្វីជើងប្រទេសសិង្ហបុរីក្នុងលទ្ធផល០-១។

ក្រោយពីការប្រកួតបញ្ចប់ព្រឹទ្ធិចារ្យបាល់ទាត់កម្ពុជាលោកតា ប៉ែន ផាត សម្តែងការមិនពេញចិត្តជាខ្លាំង ដោយគាត់បានលើកឡើងថា “ទម្រង់លេងរបស់ក្រុមជម្រើសជាតិ U23 កម្ពុជា គឺ ល្អដោយសារប្រព័ន្ធលេងមានការសហការគ្នាយ៉ាងល្អ ល្បឿនក៏ល្អ បោះបាល់ ចែកបាល់ក៏រិតតែល្អ។ ប៉ុន្តែពួកគេ នៅមានភាពអាត្មានិយមបន្តិច គឺ ជួនកាលស៊ុតច្រើនជាងចែក តែបើពួកគេកែសម្រួលចំណុចនេះបាន ខ្ញុំជឿថា ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងឈ្នះក្រុមជម្រើសជាតិសិង្ហបូរី ដូចយកឈ្នះជម្រើសជាតិ U23 ឡាវដែរ។”

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់២ប្រកួតកន្លងទៅកម្ពុជាមាន ៣ពិន្ទុ ដោយឈ្នះមួយប្រកួត និងចាញ់មួយប្រកួត៕May be an image of 3 people, people playing football, people standing and grass