រាងកាយមនុស្សម្នាក់ៗ ត្រូវការជាតិដែកបង្កើនអេម៉ូក្លូប៊ិន ដែលជាផ្នែកមួយនៃកោសិកាឈាមក្រហមដែលផ្ទុកអុកស៊ីសែននៅពាសពេញរាងកាយ។ស្រ្តីអាចប្រឈមនូវបញ្ហាខ្វះជាតិដែកច្រើនជាងបុរស ហើយការខ្វះជាតិដែកដែលជារឿងធម្មតាអំឡុងពេលមានផ្ទៃពោះ។ អ្នកមានភាពស្លេកស្លាំងនិងខ្វះជាតិដែកនៅពេលដែលរាងកាយរបស់អ្នកមិនបានធ្វើឱ្យកោសិកាឈាមក្រហមមានសុខភាពល្អគ្រប់គ្រាន់ឬកោសិកាឈាមមិនដំណើរការត្រឹមត្រូវ។បញ្ហានេះវាអាចកើតឡើងនៅពេលដែលអ្នកមិនមានជាតិដែកគ្រប់គ្រាន់នៅក្នុងរាងកាយ។ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលធ្លាក់ឈាមរដូវច្រើន អាចវិវត្តទៅជាជំងឺស្លេកស្លាំង ឬកង្វះជាតិដែក។Headache and Neuropathic Pain Unit

យោងតាមលោកវេជ្ជបណ្ឌិត Subhaprakash Sanyal ប្រធាននាយកដ្ឋានឈាម និងប្តូរខួរឆ្អឹង នៃមន្ទីរពេទ្យ Fortis Mulund បានពន្យល់ថា ភាពស្លេកស្លាំង ឬកង្វះជាតិដែកច្រើនតែវិវត្តបន្តិចម្តងៗ ហើយដំបូងអាចមិនមានរោគសញ្ញា តែរយៈពេលយូរទៅៗ អាចមានរោគសញ្ញាមួយ ឬច្រើនដូចខាងក្រោម៖
. កម្លាំងទន់ខ្សោយ
. វិលមុខ
. ឈឺក្បាល
. សីតុណ្ហភាពរាងកាយចុះទាប
. ក្រចកផុយ6 Signs of an Iron Deficiency You Should Never Ignore — Eat This Not That. ចង្វាក់បេះដូងលោតលឿន ឬមិនទៀងទាត់
. ដង្ហើមខ្លីឬឈឺទ្រូង ជាពិសេសនៅពេលមានសកម្មភាពរាងកាយ
. ស្លេកស្លាំង
. ដំបៅមាត់ និង ស្ងួតបបូរមាត់
. ជ្រុះសក់។7 Unusual Signs of Iron Deficiency | Everyday Health

តើរាងកាយរបស់យើងត្រូវការជាតិដែកប៉ុន្មានក្នុងមួយថ្ងៃ ?

នេះវាអាស្រ័យទៅតាមវ័យ ជាក់ស្តែងសម្រាប់កុមារដែលមានអាយុចន្លោះពី ៤ ទៅ ១៣ឆ្នាំ ត្រូវការជាតិដែក 6 មីលីក្រាមក្នុងមួយថ្ងៃ ។សម្រាប់មនុស្សពេញវ័យ ស្ត្រីត្រូវការជាតិដែកច្រើន ព្រោះពួកគេបាត់បង់ឈាមជារៀងរាល់ខែ អំឡុងពេលវដ្តរដូវនីមួយៗ។ នោះហើយជាមូលហេតុដែលស្ត្រីដែលមានអាយុចន្លោះពី 19 ទៅ 50 ឆ្នាំត្រូវលេបថ្នាំគ្រាប់ជាតិដែក 18 mg ក្នុងមួយថ្ងៃ ខណៈដែលបុរសដែលមានអាយុប្រហាក់ប្រហែលគ្នាអាចត្រូវការត្រឹមតែ 8 mg នៃរាងកាយប៉ុណ្ណោះ។
តើអាហារណាខ្លះដែលសម្បូរទៅដោយជាតិដែក?
អាហារដែលសម្បូរទៅដោយជាតិដែកមានដូចជា ថ្លើមសត្វ សូកូឡាខ្មៅ ស្ពៃខ្មៅ គ្រាប់ល្ពៅ អយស្ទ័រ ពពួកសណ្តែក ស៊ុត ក្រូចឆ្មារ ត្រកូន ។ល។Top Iron-Rich Foods List
ប្រភព Emdep