រាជធានីភ្នំពេញ ៖ អ្នកយុវវ័យកាលពីជាង១០ឆ្នាំមុន ជាពិសេសអ្នកចូលចិត្តស្តាប់បទចម្រៀងរបស់ផលិតកម្ម Classic ដែលមានលោក ហួរ សុផល ជាចាងហ្វាង ដែលកាលនោះ ផលិតកម្មនេះ បានអង្រួនចិត្តយុវវ័យជាខ្លាំង។
បើអ្នកស្គាល់ផលិតកម្ម Classic ហើយ ប្រាក់ណាស់ ពិតបានស្គាល់ស្រីស្អាត សុគន្ធ អារីយ៉ា ជាមិនខាន។ នាងជាម្ចាស់បទ «បងលក់ក្របីមេ» និងត្រូវជាបងប្អូនបង្កើតរបស់លោក ហួរ សុផល ជាម្ចាស់ផលិតកម្មផ្ទាល់តែម្តង ដែលបទចម្រៀងនេះហើយ ធ្វើឲ្យស្រីស្អាត សុគន្ធ អារីយ៉ា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ សុគន្ធ អារីយ៉ា មិនត្រឹមតែមានទឹកដមសំឡេងពីរោះរណ្តំប៉ុណ្ណោះទេ នាងក៏មានរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យ ខាងសម្តែងទៀតផង ដោយនាងបានចូលរួមសម្តែងខ្សែភាពយន្តជាច្រើនដែរដូចជារឿង «ទាយាទអារីយ៉ា» រឿង «ព្រះនាងព្រិលស» ជាដើម។
ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈប្រមាណជា១០ឆ្នាំ ស្រីស្អាត សុគន្ធ អារីយ៉ា បានជួយនឹងគូគាប់ទ្រនាប់ជីវិត សាងជីវិតគ្រួសារជាប្រពន្ធប្តី ហើយនាងដកខ្លួនពីវិស័យសិល្បៈចាប់តាំងពីក្នុងអំឡុងឆ្នាំ២០១៤ នឹងកំពុងរស់នៅយ៉ាងមានសុភមង្គល ដោយបង្កើតបានកូនប្រុសម្នាក់ មានអាយុ៥ឆ្នាំ ។ តែយ៉ាងណា នាងមិនទាន់ដំណឹងណាមួយថា ស្រីស្អាត សុគន្ធ អារីយ៉ា ងាកមកប្រឡូកក្នុងវិស័យសិល្បៈវិញឡើយ៕
Home តារាជាតិ