ខេត្តព្រះសីហនុ៖ កាលពីប៉ុន្មានថ្ងៃមុន មហាជនមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ជុំវិញករណីបងថ្លៃវ៉ៃប្អូនថ្លៃស្រី បណ្តាលឲ្យមានស្នាមជាំពេញខ្លួន នៅសង្កាត់៣ ក្រុងព្រះសីហនុ រហូតម្ដាយនារីរងគ្រោះ ឈ្មោះchanthea Mam បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកសុំអន្តរាគមន៍ពីសមត្ថកិច្ចទៀតផង

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បានកើតឡើង តាំងពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដំបូងឡើយ នារីរងគ្រោះបានទៅរកជួបអតីតស្វាមីរបស់នាង ឈ្មោះ ស៊ាន សារ៉ាឌី នៅបន្ទប់ជួល ដោយនាងបានតោងផ្លោះរបងចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅទៅបន្ទប់ជួលរបស់អតីតស្វាមី។ ដោយឃើញបង្អួចនិងទ្វារបន្ទប់បិទជិត នាងបានយកកាំបិតតាំងតោ ដែលនៅក្នុងផ្ទះបាយ មកកាប់ទ្វារកញ្ចក់បង្អួចបន្ទប់បណ្ដាលឱ្យបែកកញ្ចក់អស់១ផ្ទាំង។ បន្ទាប់មក នាងបានដើរចេញវិញទៅឈរស្រែកហៅអតីតស្វាមី ដែលមានឈ្មោះ ឌី ខ្លាំងៗ នៅមុខបន្ទប់ អតីតបងថ្លៃ ដែលឈ្មោះ ស៊ាន វុទ្ធី ។ ពេលនោះឈ្មោះ ស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្ដីឱ្យ នារីរងគ្រោះឈ្មោះហាំង ស៊ីវត្ថិវណ្ណនីដា ទើបមានការទាក់ពាក្យសម្តីគ្នា ឈានដល់ការបង្កជាហិង្សា ប្រតាយប្រតប់ កើតឡើង តែម្តង ។ ស្របពេលនេះដែរ ម្ចាស់ផ្ទះជួល ឈ្មោះ នូ ចន្ទដូរេន បានមកហាមឃាត់ភាគីទាំងសងខាងតែពួកគេមិនស្ដាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwmi8hx9g3diqAWBsBbPHjR-ppY-C4A3x_uHZ5gVNOjRK89AyYvpD-qvzl-szvvL3diHt7gngCRtqcq6FlkJ55aHD0BAHewPX_6azDVwDbX6B6dnAQgy9TvnB9e8OKGbLtlCh7-2lYOexPbGSFydWjfPs3-jdGNjR8kBfqXZgfiVnhHvTPp6gLf_tO/s1080/photo_2022-05-11_08-05-58%20(3)%20-%20Copy.jpg

ប្រភពបន្តថា ពេកកំពុងកើតមានអំពើហិង្សានោះ ឈ្មោះ ស៊ាន វុទ្ធី បានប្រើទុយោជ័រ ទំហំ២១ម.ម មកវាយទៅលើនារីរងគ្រោះបណ្ដាលឱ្យមានរបួសភ្លៅ និង កំភួនជើងផ្នែកខាងក្រោយ បំណងឲ្យនារីរងគ្រោះ ឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ទម្លាក់កាំបិតពីដៃរបស់នាង ទើបបណ្ដាលឱ្យនាងរងរបួសធ្ងន់ធ្ងរនេះកើតឡើងនៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្ដរាគមន៍ កន្លែងកើតហេតុដោយបាននាំភាគីទាំងសងខាង រួមនិងសាក្សី ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការដោះស្រាយគ្នា ហើយភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង ដោយនារីរងគ្រោះព្រមទទួលយកប្រាក់ចំនួន៥០០ដុល្លារ ពីភាគីអតីតបងថ្លៃ ដើម្បីព្យាបាលរបួស និងផ្ដិតមេដៃដកបណ្ដឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ។ លុះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែនារីរងគ្រោះខាងលើ កើតទុកមិនសុខចិត្ត ហើយបានមកដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុ ថែមទាំងបានបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គម ពីករណីដដែល ទើបមន្ដ្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជុំវិញករណីនេះឡើងវិញ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb6y952HZYcxP3I-CZ--vaK6Cll6qG0NOQkOageFRn1qPdyZuEKt3PmBbL8jJHX4jSvbutZpMFwsxd2ZWLbXpeai-0GwuRXNa-ADyoAGWceM7kBAi3REg2z9iljf0E697XYSMeEQMeM3at9_gSaLIWu26uU7Arc-xsWBeKKqP1Anblr669MWJ0Dpn6/s960/photo_2022-05-11_08-05-58%20(2)%20-%20Copy.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe38hidLkxqpBHaAPsWsaooLAcR-7GOFlIDFuUwaPTfpxbZkB4CKP3M06UINbr2ZVHm7-b3OGA4YauGFa82yOYdRiYiAgo6HuBgc45G5Pmy2cJ4YVtJTgbRCj9_L81GB2LlaNEYPAQ-YZxJL_TPHl0Yssb2-V8cVNxtENdGIz6QjhVdmiepYIucbzH/s960/photo_2022-05-11_08-05-58%20-%20Copy.jpg