ក្រសួង​សាធារណការ និងដឹកជញ្ជូន​ ថ្មីៗនេះបាន​ធ្វើកម្មវិធី​ជាច្រើន​ ក្នុងការជំរុញអោយមានការប្រើប្រាស់យានយន្តអគ្គិសនីអោយបានច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះក្រសួង​សាធារណការ​បានធ្វើការដំឡើង​ស្ថានីយ​សាកភ្លើង​ជាបន្តបន្ទាប់ ដែល​វាអាចសាកលឿន ជាមួយតម្លៃធូរថ្លៃផងដែរ។May be an image of 10 people and people standing

បើយោងទៅតាម ឯកឧត្តម​ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ថ្លែងថា តម្លៃ​នៃការ​សាកភ្លើងគឺ​អាស្រ័យតាមទីតាំងនីមួយៗ។ ដោយឡែកជាមធ្យម​គឺ ១៣០០រៀល​ក្នុង១គីឡូវ៉ាត់ ហើយ​បើបើក ១០០​គីឡូម៉ែត្រ ចំណាយតែ ៣ ទៅ ៤​ដុល្លារ​ប៉ុណ្ណោះ តែបើ​រថយន្ត​ប្រើសាំងគឺ​អស់ច្រើន​ជាងនេះ។May be an image of 2 people, people standing, suit, road and text that says 'DP'

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជា កំពុងជំរុញទឹកចិត្តប្រជាជន អោយងាកមកប្រើប្រាស់រថយន្តអគ្គិសនីវិញ ដោយបានកាត់បន្ថយពន្ធនាំចូលរថយន្តអគ្គិសនីដល់ទៅ ៥០ភាគរយ៕