រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានយកពូថៅទៅវាយបំផ្លិចបំផ្លាញផ្ទាំងថ្មមិត្តភាពកម្ពុជា-ជប៉ុន លើសួនច្បារ ស្ថិតនៅគល់ស្ពានព្រះមុនីវង្សចាស់-ថ្មី (ស្ពានច្បារអំពៅ) ត្រើយខាងកើត ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យដឹងថា បង្កមានឈ្មោះអាក្រញ៉ាញ់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅចល័ត ។ ជននេះ បានយកពូថៅទៅវាយកំទេចផ្ទាំងថ្ម មិត្តភាពកម្ពុជា-ជប៉ុន បណ្តាលឲ្យខូចខាតត្រង់ចំណុចទង់ជាតិជប៉ុន។ ជនបង្ក សង្ស័យថា មានប្រើប្រាស់សារធាតុញៀន ព្រោះកន្លងមក គេតែងតែបង្កបញ្ហាក្នុងមូលដ្ឋាន តែលើកនេះបានយកពូថៅទៅវាយផ្ទាំងថ្មមិត្តភាព កម្ពុជា-ជប៉ុន ដែលជាផ្ទាំងមិត្តភាព ដែលមិនអនុញ្ញាតឲ្យជនណាទៅបំផ្លិចបំផ្លាញ បានឡើយ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOterrg-C1A_j8EKx5oNq2LrpZXyxGk4EF2lLWN-wvy3fAsmP14RFCq7g7fWZz9c04iEyw1KxBva0JtG_pxbz3oHzqaBDanJ4RFQ4IZy9AzMonGa85OaKxLaopjec11L2WhtH9Att9S2MGiVnLUGfPM6TjRrWAX_B3ZBwSKQ4NH5OUYD4QVoxDnsOX/s1024/photo_2022-05-10_16-17-36%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0STFx3faWiV77ZbKXIkTvGnwXOVxuNiw1zJapbIQB0DZbsrIgp-ttlv_9zsYr-cq2dQ4mT1ViaTBCzvzqNoQ4Xmi7biLYtmCbryaGqZ8J2Q1v333g-7YOmYfeIP4vG64Wv9KbpIiX96pxcT8C1J_VUzJSqqXAejQvBi93Szl0T6iskS0_dWhA4r3y/s1024/photo_2022-05-10_16-17-36.jpg