ជារៀងរាល់ខែ ស្ត្រីតែងតែមានអារម្មណ៍មិនស្រួលចំពោះរាងកាយដោយសារតែការបាត់បង់ឈាមច្រើន។ យ៉ាងណាមិញប្រសិនបើអ្នកបានបង្កើតកំហុសមួយក្នុងចំណោមកំហុសទាំងនេះ អ្នកគួរតែចាប់ផ្តើមកែប្រែវាឥឡូវនេះ។
១.កុំប្រើសំលីយូរម៉ោងពេក
ជាធម្មតា នៅថ្ងៃចុងក្រោយនៃវដ្តរដូវ បរិមាណឈាមមានចំនួនតិចតួច ហើយស្ត្រីទូទៅ តែងតែមានទម្លាប់ រង់ចាំរហូតដល់សំលីនោះជោក ទើបធ្វើការផ្លាស់ប្តូរ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទុកសំលីយូរពេកដោយធ្វើការមិនផ្លាស់ប្តូរ វានឹងបង្កើតបរិយាកាសមួយសម្រាប់បាក់តេរីដើម្បីបន្តពូជ និងជាបង្កជំងឺ នេះមិនត្រឹមតែធ្វើឱ្យរមាស់ អារម្មណ៍មិនសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនហានិភ័យនៃជំងឺរោគស្ត្រីផងដែរ អ្នកជំនាញបានផ្តល់ការណែនាំគួរផ្លាស់ប្តូរចន្លោះពី ៣ ទៅ ៤ ម៉ោង បើទោះបីជាមានឈាមរដូវតិច ឬ ច្រើនក៏ដោយ ។

២.លេបថ្នាំបំបាត់ការឈឺចាប់
ការប្រើថ្នាំបំបាត់ការឈឺចាប់ អាចនឹងជួយបន្ថូរបន្ថយការឈឺពោះក្នុងអំឡុងពេលមានរដូវ ប៉ុន្តែការប្រើថ្នាំលើសកម្រិតអាចបណ្តាលឱ្យមានបញ្ហាជាច្រើន យោងតាមវេជ្ជសាស្ត្រជាតិរបស់សហរដ្ឋអាមេរិកនិយាយថា ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) ដូចជា ibuprofen និង naproxen អាចបង្កើនហានិភ័យនៃការគាំងបេះដូងភ្លាមៗ ឬដាច់សរសៃឈាមខួរក្បាលដោយមិនមានការព្រមាន។ ក្រៅពីនេះ ថ្នាំទាំងនេះអាចបង្កជាដំបៅ ឬហូរឈាមក្នុងក្រពះ និងពោះវៀន រំខាន ឬបំផ្លាញបាក់តេរីមានប្រយោជន៍ក្នុងពោះវៀន។ ការប្រើប្រាស់ជាប្រចាំអាចប៉ះពាល់ដល់តម្រងនោម និងថ្លើម។
ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ ជំនួសឱ្យការប្រើថ្នាំបំបាត់ការឈឺចាប់ អ្នកអាចប្រើថ្នាំម៉ាញេស្យូម កាល់ស្យូម និងវីតាមីន B6។

៣.ក្លិន
អំឡុងពេលមានរដូវ តំបន់ឯកជនរបស់អ្នក ច្រើនតែមានក្លិនឆ្អាប ។មនុស្សមួយចំនួនមានទម្លាប់ប្រើថ្នាំបំបាត់ក្លិន ដូចជាពពួកទឺកអនាម័យផ្ទុកទៅសារធាតុគីមី សារធាតុពណ៍ ធ្វើឱ្យស្ងួត បង្កជាការរលាក និងជំងឺ endocrine ក្នុងទ្វារមាសស្រ្តី។ ដើម្បីបំបាត់ក្លិន អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរ និងសម្អាតទៀងទាត់ជាមួយទឹកក្តៅឧណ្ឌៗ ពីខាងក្រៅជាការល្អ។

៤.មិនហាត់ប្រាណក្នុងពេលមករដូវ
ស្ត្រីភាគច្រើនមានការភ័យខ្លាចថាការធ្វើលំហាត់ប្រាណ នឹងប៉ះពាល់ដល់សុខភាពរបស់ពួកគេកំឡុងពេលមករដូវ ។យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Maryland ណែនាំឱ្យស្ត្រីគួរចំណាយពេល 30 នាទីដើម្បីធ្វើលំហាត់ប្រាណ ទោះបីជាអ្នកកំពុងមករដូវក៏ដោយ។ ការស្រាវជ្រាវបង្ហាញថា ស្ត្រីដែលធ្វើលំហាត់ប្រាណតិចតួច ឬមិនធ្វើលំហាត់ប្រាណសោះ ទំនងជាមានការឈឺចាប់មុនពេលមានរដូវ៕Period Blood Clots: Are They Normal? – Cleveland Clinic