ខេត្តសៀមរាប ៖ យោងតាមគណនីហ្វេសប៊ុកផេក របស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ដែលបង្ហោះកាលពីថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា គ.ស. ២០២២ មានខ្លឹមសារថា« សប្បុរសជន ឯកឧត្តម តែ ឡូរិន និងលោកជំទាវ កៅ គន្ធា ព្រមទាំងបុត្រ មានសទ្ធាជ្រះថ្លាបានប្រគេនរថយន្ដ (ឡាន) ម៉ាក Mercedes-Benz V250 AMG Line ឆ្នាំ២០២២ ចំពោះព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង ខេត្តសៀមរាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-0O4QYmrq9oLk1ir9e7SjGwmzpQKNQw2najeTc_GJvq7FeZQ-y9yaHijNAFhL_jT9vEz8yjzpI04C7sJqzViE9Osuxrl4tAeXBKvz65SlwxCK5ujPnliow9BkDJ-tHjSaRoK_rpDJM8193ARW2AYg8QF5W5qzFaLxBHdMOYRwjtvDan-kgOCcfneP/s1280/photo_2022-05-10_14-06-47.jpg
វត្ថុគោលបំណងដែល ឯកឧត្តម និងលោកជំទាវ គឺដោយសារមានសទ្ធាជ្រះថ្លាជឿកជាក់ក្នុងព្រះពុទ្ធសាសនា និងដើម្បីជួយសម្រួលក្នុងការនិមន្ដធ្វើដំណើររបស់ព្រះអង្គគ្រូ ព្រះមហា ទៅទីជិតទីឆ្ងាយគ្រប់ខេត្តនានារាប់រយគីឡូក្នុងការនិមន្ដទៅសម្ដែងធម៌តាមត្រូវការរបស់ញាតិញោមពុទ្ធបរិស័ទតាមរោងពិធីបុណ្យទាននានាទាំងជិតឆ្ងាយ ជាប្រក្រតីមិនដែលអាក់ខានឡើយ ក្នុងប្រយោជន៍ ដែលព្រះអង្គគ្រូ តែងតែមានភាពវិរិយក្នុងការជួយផ្សព្វផ្សាយនូវព្រះពុទ្ធវចនៈ ដល់ជនានុជនទាំងឡាយ ដើម្បីបានជាប្រយោជន៍ជាសេចក្ដីតែម្យ៉ាងគឺជួយឱ្យមនុស្សជាតិបានទទួលការយល់ដឹង និងរលាស់ខ្លួនផុតពីអវិជ្ជា ពោលគឺសេចក្ដីល្ងង់ ។ ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា យានទោ សុខទោ ហោតិ មានន័យថា អ្នកឱ្យយាន ឈ្មោះថាឱ្យនូវសេចក្ដីសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-eSdgtLP7EM5tenYiekCh5Zw1115rJ35o99wCK76V0kNqo5P9YlRQB8TQKQue8Zl6GGgDAlZA0QZ2Aw3k-DpL8Vxq76AzvzASxxWiicqwSHCJtfJNKDbzODx1Nj5VWq1IBmN7qy6IDMcoy8hDz1fsA0UTwhVezhs6QP8YIsV3KecvTRosbO2cfQkC/s1280/photo_2022-05-10_14-06-47%20(2).jpg
ដើម្បីធ្វើការតបស្នង និងសទ្ធាជ្រះថ្លាដ៏វិសេសវិសាលយ៉ាងក្រៃលេងរបស់ឯកឧត្តម និងលោកជំទាវ ព្រះមហាវិមលធម្ម ក៏បានអនុគ្រោះទទួលយកនូវយានទាន និងរីករាយត្រេកអរអនុមោទនាចូលរួមបំពេញសទ្ធាជាមួយនិង ឯកឧត្តម និងលោកជំទាវ ។
ជាកិច្ចចុងក្រោយ សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន រកស៊ីទទួលទានមានបាន សេពគបជួបតែពួកជនសប្បុរសរហូត និងជួបតែពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirn6UlClK4OtYndkmHryTr0t7Acz2FAGzbDvxN75qPw1PhS_CqBVkvmWEmEpoEtIkoZ3sDyCRTr19GP9-0bwplo14916-h4HCpEt0RyWIvSn7-meqhCWLizEVk005r0YSbnPy34Pu9ldNpbhMb24aAjobI3YEx_qU8qGZ2RKJ9z95PVxjQS_3CkkKr/s1280/photo_2022-05-10_14-06-46.jpg