ពោះវៀនធំ ជាពោះវៀនដែលដំណើរការបញ្ចេញការសំណល់អាហារ ទឹក និងសារធាតុផ្សេងៗទៀត ចេញមកក្រៅរាងកាយ ក្នុងទម្រង់ជាលាមកតាមរន្ធគូទ។ ពោះវៀនធំ ស្ថិតនៅក្នុងស្រោមពោះ (Peritoneum) ដែលជាថង់របស់ពោះវៀន ហើយស្ថិតក្នុងប្រហោងពោះ។ ជំងឺរលាកពោះវៀនធំ សំដៅលើអាការហើមរលាកពោះវៀនធំនេះឯង។ប្រសិនបើអ្នកឃើញសញ្ញាមួយក្នុងចំណោមសញ្ញាទាំងប្រាំខាងក្រោម អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។

១.មានអារម្មណ៍មិនឃ្លាន និង ឆ្អល់ពោះ

អ្នកដែលមានជំងឺពោះវៀនធំច្រើនតែមានការឈឺចាប់ក្នុងពោះ។ ការឈឺចាប់ក្នុងពោះត្រូវបានបង្ហាញដោយរោគសញ្ញាមិនល្អនៅក្នុងតំបន់ក្រពះ ហេតុនេះ បណ្តាលឱ្យមានផលប៉ះពាល់ និងភាពមិនស្រួលនៅក្នុងតំបន់ពោះទាំងមូល វាជារឿងធម្មតាទេដែលអ្នកជំងឺអស់កម្លាំង និងឈឺពោះក្រោយពេលទទួលទានអាហាររួច។Not Hungry And Have Constipation? | Constipation Help២.ទល់លាមក
ការទល់លាមកវាអាចទៅរួច នៅពេលដែលអ្នកបង្អាត់ ក្នុងកំឡុងពេលធ្វើដំនើរចុះខេត្ត ឬ តំបន់ដាច់ស្រយាល ប៉ុន្តែប្រសិនបើមានរោគសញ្ញាទាល់លាមកយូរថ្ងៃជាងមួយសប្តាហ៍ និងពិបាកក្នុងការបន្ទោរបង់នោះ វាអាចជាការព្រមាននៃជំងឺពោះវៀនធំផងដែរ ។ដូច្នេះហើយ នៅពេលដែលអ្នកទល់លាមកយូរ ទោះបីទទួលទានបន្លែ និងផ្លែឈើពណ៌បៃតងច្រើនក្តី ប៉ុន្តែមិនអាចកែប្រែស្ថានភាពបាន អ្នកគួរតែទៅពិនិត្យសុខភាពឱ្យបានឆាប់តាមអ្វីដែលអាចធ្វើទៅបាន។Serious Toll of Chronic Constipation Overlooked - Gastrointestinal Society៣.បន្ទោរបង់មានឈាម
នៅពេលដែលលាមករឹង ឬ លាមកធំ ពិបាកក្នុងការបញ្ចេញ រាល់ពេលដែលបន្ទោរបង់ម្តងៗ វានឹងបណ្តាលឱ្យដាច់រលាត់នៅចំណែកណាមួយ បង្កឱ្យមានឈាមហូរតាមរន្ធគូទ ជារោគសញ្ញាទូទៅបំផុតនៃជំងឺមហារីករន្ធគូថ ។ទោះជាយ៉ាងណាក៏ដោយ វាជារឿងចៃដន្យដែលមនុស្សជាច្រើននឹងយល់ច្រលំថារោគសញ្ញានេះជាមួយនឹងសញ្ញានៃជំងឺឬសដូងបាត ហើយនៅទីបំផុតអនុញ្ញាតឱ្យជំងឺនេះវិវត្តន៍ខ្លួនយូរពេក ដែលនាំឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ។Blood in stool: 15 Reasons for Cause of Blood in Stool៤.  អស់កម្លាំង
ភាពអស់កម្លាំងដែលបណ្តាលមកពីជំងឺពោះវៀនច្រើនតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្លេកស្លាំងដោយសារការបាត់បង់ឈាមនៅក្នុងលាមក។ មនុស្សមួយចំនួនមានអារម្មណ៍អស់កម្លាំងសូម្បីតែបាន សម្រាកហើយ ក៏ធ្វើឱ្យរាងកាយចុះខ្សោយយ៉ាងឆាប់រហ័សដោយមិនដឹងមូលហេតុ។ ក្នុងស្ថានភាពនេះ អ្នកគួរតែទៅពិនិត្យសុខភាពដើម្បីយល់ពីស្ថានភាពសុខភាពរបស់អ្នក។Wondering Why You Get So Tired In the Afternoon? Here Are Some Possible  Answers៥.រាក
បញ្ហាបត់ជើងធំខុសប្រក្រតីនេះអាចកើតមានយ៉ាងតិចម្ដងក្នុងមួយថ្ងៃ ជាងមួយភាគបីនៃលាមកមានសភាពទន់ និងរាវ ហើយជិតមួយភាគបីមានសភាពរឹង។ អាការៈរាកនេះអាចកើតមានប្រហែលច្រើនជាងបីដងក្នុងមួយថ្ងៃ។Chronic Diarrhea: Causes, Risks, and Treatments

តើជំងឺរលាកពោះវៀនធំបង្កឡើងដោយមូលហេតុអ្វីខ្លះ?

ភាគច្រើន មូលហេតុជាក់លាក់នាំឲ្យរលាកពោះវៀនធំ គឺមិនដឹងច្បាស់នៅឡើយទេ ប៉ុន្តែមូលហេតុអាចនាំឲ្យរលាកពោះវៀនធំ អាចមានដូចជា៖

– ការបង្ករោគដោយពពួកវីរុស ឬប៉ារ៉ាស៊ីត

– ពុលអាហារដោយសារតែបាក់តេរី

– ជំងឺ Crohn (Crohn’s disease)

– ខ្វះចរន្តឈាមឆ្លងកាត់ (Ischemic colitis)

– ពោះវៀនធំ ឆ្លងកាត់ជាតិវិទ្យុសកម្ម (Radiation stricture)ជាដើម។
ក្នុងករណីដែលអ្នកមានរោគសញ្ញាផ្សេងទៀត ដែលមិនបានរៀបរាប់នៅខាងលើ ដូចនេះបើសិនមានការព្រួយបារម្ភ សូមទៅពីគ្រោះជាមួយនឹងគ្រូពេទ្យ៕

ប្រភព phunutoday.vn