រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តជ្រាបហើយ តារាចម្រៀងរ៉េប ពូ ឃ្លាំង មានឈ្មោះបោះសំឡេងតាំងពីប្រមាណជាង ១០ឆ្នាំមុន ដែលកាលនោះ ទទួលបានប្រជាប្រិយភាពខ្លាំង ហើយរាល់បទចម្រៀងរបស់លោកទទួលបានការគាំទ្រពីមហាជនស្ទើរគ្រប់បទ។May be an image of 2 people, people sitting and outdoors ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញដល់កម្រិត ក្រោយមកពូឃ្លាំង បានដកខ្លួនពីការងារសិល្បៈដោយលោកបានទៅរស់ និងរកស៊ីជាមួយប្រពន្ធកូនយ៉ាងមានក្តីសុខនៅខេត្តព្រះសីហនុ តែយ៉ាងណា ពូឃ្លាំង នៅតែធ្វើដំណើរមកទីក្រុងភ្នំពេញ ជាញឹកញាប់ និងបង្ហាញមុខនៅតាមកម្មវិធីធំៗម្តងម្កាលដែរ ។ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពូ ឃ្លាំង បានបង្ហាញវត្តមាន បញ្ចេញស្នាដៃ បង្ហើរបទចម្រៀង ទទួលបានការគាំទ្រជាខ្លាំង ។
បទចម្រៀងថ្មីរបស់ពូឃ្លាំង កំពុងតែផ្ទុះខ្លាំង គឺមានចំណងជើងថា «គ្រលាស់» ដោយពូឃ្លាំង បានចាប់ដៃគ្នាជាមួយនឹង តារាចម្រៀងស្រី សំណាង សូរិយា បញ្ចេញស្នាដៃបទចម្រៀងថ្មីមួយ កំពុងអង្រួនចិត្តមហាជនជាច្រើនគាំទ្របទថ្មីនេះខ្លាំង ការចែករំលែកពេញបណ្ដាញសង្គមទាំង TikTok និង ហ្វេសប៊ុក និងយូធូប ព្រោងព្រាត៕