ខួរក្បាលគឺជាសរីរាង្គវេទមន្តដែលមានថាមពលលើសពីការគិត ថ្វីបើខួរក្បាលមានភាពរឹងមាំក្តី ប៉ុន្តែវាក៏ងាយប្រឈមនឹងគ្រោះថ្នាក់ដូចគ្នាដែរ ។ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ ដែលយើងគួរចៀសវាង ដើម្បីរក្សាខួរក្បាលឱ្យបានល្អ៖

១. កង្វះការគេង

ការគេងមិនបានគ្រប់គ្រាន់ អាចនាំឱ្យកើតជំងឺវង្វេងវង្វាន់ រួមទាំងជំងឺភ្លេចភ្លាំងផងដែរ យកល្អគួរតែបង្កើតទម្លាប់គេងឱ្យបានទៀងពេល ហើយចំពោះអ្នកដែលមានបញ្ហាក្នុងការគេង ឬ បញ្ហាដំណេកផ្សេងទៀត សូមជៀសវាងភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន និង ឧបករណ៍អេឡិចត្រូនិចនាពេលល្ងាច ដើម្បីឱ្យលោកអ្នកគេងលក់ស្រួល។How to Get Rid of Bad Sleeping Habits | Matthews Mattress | Northern CA

២. ញុំាអាហារមិនល្អ

ផ្នែកខ្លះនៃខួរក្បាលពាក់ព័ន្ធនឹងការរៀនសូត្រ ការចងចាំ និងសុខភាពផ្លូវចិត្តចំពោះមនុស្សដែលញ៉ាំអាហារជាតិម្យ៉ៅច្រើន នៅពេលព្រឹក ដូចជានំបុ័ង នំដូណាត់ ឬ ពពួកម្យ៉ៅចៀន ដែលមានជាតិខ្លាញ់ច្រើន សុទ្ធតែប៉ះពាល់ទៅដល់សុខភាពខួរក្បាល ។ផ្ទុយមកវិញ ការជ្រើសរើស ផ្លែឈើ គ្រាប់ធញ្ញជាតិ និងបន្លែស្លឹកបៃតងមានប្រសិទ្ធភាពក្នុងការរក្សាមុខងារខួរក្បាល និងបន្ថយដំណើរការនៃការថយចុះផ្លូវចិត្ត។7 Scary Junk Food Side Effects — Eat This Not That

៣.ការជក់បារី

ការជក់បារីធ្វើឱ្យខួរក្បាលចុះខ្សោយ លើសពីនេះក៏ប្រឈមនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺដាច់សសៃឈាមខួរក្បាល និង សម្ពាធឈាមឡើងខ្ពស់ ដែលសុទ្ធតែមានការជាប់ពាក់ព័ន្ធទៅនឹងខួរក្បាល។10 effects of smoking cigarettes

៤. ផឹកភេសជ្ជៈដែលមានជាតិស្ករច្រើន

ការស្រាវជ្រាវបានបង្ហាញថាការទទួលទានភេសជ្ជៈមានជាតិស្ករនាំឱ្យខួរក្បាលចុះខ្សោយក៏ដូចជាបរិមាណសរុបនៃខួរក្បាល និង hippocampus កាន់តែរួមតូច។ការទទួលទានភេសជ្ជៈមានជាតិស្ករអាចនាំឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង និងប្រតិកម្មខ្លាំង ចំពោះអាំងស៊ុយលីនទៅលើមនុស្សជាច្រើន ដែលអាចបណ្តាលឱ្យរលាកខួរក្បាលរ៉ាំរ៉ៃ។Soft drinks

៥. ញ៉ាំប្រៃពេក
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានអំបិលច្រើនអាចបង្កើនហានិភ័យនៃជំងឺលើសឈាម ដែលនាំឱ្យការថយចុះនៃការយល់ដឹងកម្រិតស្រាល និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។About 90% of Vietnamese eat excess salt, 4 hazards when Vietnamese eat too  salty

៦. អសកម្មភាពក្នុងការហាត់ប្រាណ
ការស្រាវជ្រាវពីសាកលវិទ្យាល័យ UCLA-University of California នៅ Los Angeles បង្ហាញថា អ្នកដែលមិនសូវហាត់ប្រាណ ងាយប្រឈមនឹងជំងឺវង្វេង ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងលើសឈាម ។ការធ្វើលំហាត់ប្រាណ ដោយគ្រាន់តែដើរត្រឹមតែកន្លះម៉ោងក្នុងមួយថ្ងៃ ជួយបង្កើនកត្តាលូតលាស់នៅក្នុងខួរក្បាល និង អភិវឌ្ឍទំនាក់ទំនងកោសិកាសរសៃប្រសាទថ្មី៕What Happens To Your Body When You Don't Exercise Enough | by Your Mobile  Coach | Fitwell Blog