ជំងឺរលាកសន្លាក់ មិនមែនកើតតែលើមនុស្សចាស់ប៉ុណ្ណោះទេ សូម្បីតែក្មេងក៏អាចប្រឈមនឹងបញ្ហាសុខភាពនេះដែរ។ជំងឺរលាកសន្លាក់ គឺជាជំងឺរលាកបណ្តាលមកពីមេតាបូលីសទូទៅ ដែលទាក់ទងដោយផ្ទាល់ទៅនឹងសាច់ដុំជុំវិញឆ្អឹង និងនាំឲ្យមានអាការៈរឹង ឈឺចាប់ ព្រមជាមួយនឹងការថយចុះនៃចលនា។ ជាក់ស្ដែង ជំងឺរលាកសន្លាក់កើតឡើងដោយសារតែការរងរបួស ការឆ្លងមេរោគ ប្រព័ន្ធភាពស៊ាំមិនដំណើរការនិងការធ្វើមេតាប៉ូលីសមិនប្រក្រតី។ ដូច្នោះដើម្បីគ្រប់គ្រង ជំងឺរលាកសន្លាក់ អ្នកត្រូវចៀសវាង ឬ កំណត់អាហារមួយចំនួនដែលមានមានជាតិ purines ខ្ពស់ ដើម្បីសុវត្ថិភាពចំពោះអ្នកកើតជំងឺរលាកសន្លាក់ ។Arthritis - 8 Tips for travelling with Arthritis - Free Spirit
-រោគសញ្ញានៃជងឺរលាកសន្លាក់ ៖
១. រឹងសន្លាក់
សញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃការវិវត្តនៃជំងឺរលាកសន្លាក់ គឺការឡើងរឹងនៃសន្លាក់នៅពេលព្រឹក។ បើការឈឺចាប់មិនបន្តរយៈពេលយូរ អាចចាត់ទុកថាជាការរលាកសន្លាក់ប្រភេទ Rheumatoid arthritis។ ចំណែកឯការឈឺចាប់នៅត្រង់សន្លាក់ ដែលមានរយៈពេលប្រហែល១ម៉ោង គឺជាការរលាកសន្លាក់ប្រភេទ Osteoarthritis ។
២.គ្រុនក្តៅ
ទម្រង់នៃការបង្ករោគជាច្រើន អាចប៉ះពាល់ដល់រាងកាយដោយការកើតមានអាការៈគ្រុនក្ដៅ។ ជំងឺរលាកសន្លាក់ក៏អាចបង្ហាញរោគសញ្ញានៃអាការៈគ្រុនក្ដៅដូចគ្នា ដែលកើតឡើងដោយមេរោគដែលអាចនាំឲ្យយើងឈឺសន្លាក់ និងថយចុះភាពបត់បែន។
៣.អស់កម្លាំង
ដោយសារតែមានជាលិកានៅជុំវិញសន្លាក់ ភាពអស់កម្លាំង និងល្ហិតល្ហៃអាចវិវត្តបន្តិចម្ដងៗនៅក្នុងរាងកាយ។ សូម្បីតែមុនពេលកើតមានរោគសញ្ញាផ្សេងទៀតក៏ដោយ ការអស់កម្លាំងរ៉ាំរ៉ៃអាចបង្ហាញយ៉ាងច្បាស់ ដែលអាចមានរយៈពេលជាច្រើនថ្ងៃ។ អារម្មណ៍នឿយហត់ខុសធម្មតា និងបាត់បង់ថាមពលជារោគសញ្ញាទូទៅនៃជំងឺរលាកសន្លាក់។
៤.ឈឺខ្នង
ភាពតានតឹងក្នុងសាច់ដុំឬសរសៃពួរដែលបណ្ដាលមកពីរបួស ឬហេតុផលផ្សេងទៀត អាចជាសញ្ញាដំបូងនៃជំងឺរលាកសន្លាក់។ ក្នុងករណីដែលការឈឺខ្នងមិនបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយ បើទោះបីជាយើងប្រើថ្នាំបំបាត់ការឈឺចាប់រួចយ៉ាងណាក្ដី នេះបញ្ជាក់ថាជារោគសញ្ញាទូទៅនៃជំងឺរលាកសន្លាក់។
៥.ស្នាមក្រហមនៃសន្លាក់
ទន្ទឹមនឹងនេះដែរ របួសជុំវិញឆ្អឹង និងអាការៈហើមច្រើនតែនាំឲ្យកើតមានស្នាមក្រហមនៅបរិវេណដែលរងផលប៉ះពាល់។ ស្រទាប់សន្លាក់ ឬដុំសាច់នៃឆ្អឹង ជាមូលហេតុដ៏កម្រនៃការឈឺសន្លាក់ និងពិបាកធ្វើចលនា។
៦.ពិបាកក្នុងការធ្វើចលនា
យើងសង្កេតឃើញថា ការធ្វើចលនា និងសកម្មភាពសាមញ្ញដូចជាការដើរ ឬឡើងជណ្ដើរមានការពិបាក នោះអាចបណ្ដាលមកពីមិនសូវធ្វើចលនា និងសកម្មភាពរាងកាយ ជាហេតុនាំឲ្យសន្លាក់កាន់តែយ៉ាប់យ៉ឺន និងឈឺចាប់ខ្លាំងឡើង។
-របបអាហារសម្រាប់អ្នកជំងឺសន្លាក់ ៖

. ត្រីទន្លេ សាច់ទ្រូងមាន់ សម្បូរទៅដោយសារធាតុ purinesទាប ដែលអាចប្រើដើម្បីផ្តល់ប្រូតេអ៊ីនចាំបាច់សម្រាប់អ្នកជំងឺ ដោយត្រូវទទួលទាន ពី៥០ ទៅ ១០០ក្រាមក្នុងមួយថ្ងៃ។
. គ្រាប់ធញ្ញជាតិ៖ គឺជាអាហារសំខាន់សម្រាប់មនុស្សទូទៅ ប្រភេទអាហារគ្រាប់ធញ្ញជាតិ ដូចជាពពួកសណ្តែក មានផ្ទុកទៅដោយ purines មានសុវត្ថិភាពកាត់បន្ថយ និង រំលាយអាស៊ីតអ៊ុយរិកក្នុងទឹកនោម។
.ចៀសវាងអាហារចៀន និង ខ្លាញ់ ៖ អាហារខ្លាញ់មិនល្អសម្រាប់អ្នកជំងឺរលាកសន្លាក់ទេ តែប្រសិនបើលោកអ្នក ចង់ទទួលទានអាហារដែលមានជាតិខ្លាញ់ វាត្រូវបានគេណែនាំឱ្យចំហុយ ដើម្បីកាត់បន្ថយជាតិខ្លាញ់ច្រើន។
.ផឹកទឹកដោះគោ៖ ការទទួលទានទឹកដោះគោក្នុងបរិមាណសមល្មម ជួយការងារសុខភាពឆ្អឹង បន្ថយការរលាក ឈឺចាប់ពីជំងឺសន្លាក់ ។
. ផឹកទឹកឱ្យបានច្រើន៖ ការពិសារទឹកឱ្យច្រើនជារៀងរាល់ថ្ងៃ ចាប់ពី ២ ទៅ ២ .៥ លីត្រក្នុងមួយថ្ងៃ ។ការផឹកទឹកឱ្យបានគ្រប់គ្រាន់ នឹងជួយឱ្យរាងកាយកម្ចាត់ជាតិអាស៊ីតអ៊ុយរិកលើសកម្រិតនៅក្នុងឈាម និងធ្វើការបញ្ចេញវាតាមផ្លូវទឹកនោម
. បន្លែ ផ្លែឈើដែលសម្បូរទៅដោយវិតាមីនc៖ អាហារដែលសម្បូរទៅដោយវិតាមីន c កាត់បន្ថយការរលាកយ៉ាងមានប្រសិទ្ធិភាព ដែលជួយឱ្យអ្នកមានសុខភាពល្អ ដោយលោកអ្នកគួរទទួលទានបរិមាណមធ្យមពី ១០០ ទៅ ១២០ ក្រាមក្នុងមួយថ្ងៃ អាស្រ័យទៅលើស្ថានភាពអ្នកជំងឺ៕Osteoarthritis diet: 8 foods to eat and 3 to avoid
ប្រភព phunutoday.vn