មីជាអាហារមួយប្រភេទដែលពេញនិយម ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលចម្អិន ប៉ុន្តែអាហារប្រភេទនេះ ពិតជាផ្តល់នូវគុណវិបត្តិលើសពីការស្មាន ក្នុងនោះវាត្រូវបានគេចាត់ទុកថាជាអាហារដែលមានអាហាររូបត្ថម្ភទាប ក៏ដូចជាបង្កគ្រោះថ្នាក់ទៅដល់សុខភាព ដែលជាទូទៅគ្រូពេទ្យជាច្រើនបានផ្តល់ដំបូន្មានថា មិនគួរញុំាមីញឹកញាប់នោះឡើយ ។There Is a Very Good Reason to Eat Less Instant Ramen | Food & Wineតើវាផ្តល់នូវគុណវិបត្តិអ្វីខ្លះចំពោះសុខភាពរាងកាយ?
១.ពិបាកក្នុងការរំលាយ ៖
កាបូអ៊ីដ្រាតដែលមាននៅក្នុងកញ្ចប់មី ត្រូវបានគេចាត់ទុកថា ជាពពួកអាហារដែលពិបាកក្នុងការរំលាយ ហើយប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ បង្កឱ្យណែនពោះ ទល់លាមក។
២.ជំងឺមហារីក៖
ដោយសារតែនៅក្នុងមីកញ្ចប់មានផ្ទុកសារជាតិបង្កជំងឺមហារីក ព្រោះវាផ្ទុកសារធាតុ Styrofoam គឺជាសារធាតុគីមីដែលមាននៅក្នុងប្រអប់ស្នោ (ពពួកស្នោ) ។ សារធាតុអាក្រក់មួយនេះនឹងទៅជំរុញកោសិកាមហារីកក្នុងខ្លួនយើងឱ្យលូតលាស់កាន់តែលឿន ។
៣.ឡើងទម្ងន់៖
ដោយសារមានជាតិសូដ្យូមច្រើន ផ្សំជាមួយជាតិម្សៅ និង ខ្លាញ់ដែលជាគ្រឿងផ្សំសំខាន់ៗរបស់មី វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាករំលាយ និង ឆាប់ធាត់ ដូច្នេះសម្រាប់អ្នកដែលចង់សម្រកទម្ងន់គួរជៀសវាង ។
៤.ប្រព័ន្ធរាងកាយចុះខ្សោយ៖
គ្រឿងផ្សំដែលមានក្នុងមីកញ្ចប់ផ្ដល់ទោសដល់រាងកាយដូចជា សារធាតុ Polypropylene និង glycol នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើការមិនបានល្អដែល និង ធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយ ឆាប់ទទួលជំងឺផ្សេងៗ ។
៥. កើតជំងឺតម្រងនោម និង ជំងឺលើសឈាម៖
នៅក្នុងមីកញ្ចប់មានបរិមាណអំបិលខ្ពស់ (សូដ្យូម) ប្រសិនបើរាងកាយទទួលបានសូដ្យូមច្រើនពេក បង្កឱ្យមានដល់គ្រោះថ្នាក់ដល់តម្រង់នោម និង ជំងឺលើសឈាម ជាដើម ។
ជាទូទៅនៅពេលដែលអ្នកទទួលទានមី អ្នកតែងតែប្រឈមនឹងការ រលាកមាត់ ក្តៅខ្លួន និង ការកើតមុនជាដើម អញ្ចឹងតើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបន្សាបវាបាន?
ដើម្បីកុំឱ្យមានផលមិនល្អចំពោះសុខភាព មុនពេលទទួលទានអ្នកគួរតែស្រុះមីមួយទឹកចោលសិន មុនធ្វើការចម្អិន ក្នុងនោះការបន្ថែមគ្រឿងទេសដែលមាននៅក្នុងកញ្ចប់មី អ្នកគួរតែដាក់ត្រឹម ១/៣ បានហើយ ព្រោះតែសរសៃមីមានជាតិអំបិល និងខ្លាញ់ ងាយបង្កឱ្យកើតជំងឺសសៃឈាម និង ជំងឺលើសឈាម លើសពីនេះ សូមកុំទទួលទានមី មុនពេលចូលគេង ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ងាយនឹងឡើងទម្ងន់ ។ជាប្រការអ្នក មិនគួរទទួលទានមីកញ្ចប់ លើសពី ៣ ដង ក្នុងមួយសប្តាហ៍ឡើយ៕Egg Noodle - Mooverly
ប្រភព Emedihealth