ថ្លើមមានតួនាទីបំបែកកាបូអ៊ីដ្រាត បង្កើតគ្លុយកូស និងកម្ចាត់ជាតិពុលក្នុងរាងកាយ។ ថ្លើមក៏ស្តុកសារធាតុចិញ្ចឹម និងបង្កើតទឹកប្រមាត់ដែលសំខាន់សម្រាប់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមនៅក្នុងអាហារ ។ថ្លើមមិនមានសរសៃប្រសាទទេ ប៉ុន្តែប្រសិនបើថ្លើមអ្នកឈឺ វានឹងបញ្ចូនសញ្ញាព្រមានទៅដល់អ្នក តាមរយៈសញ្ញាជាច្រើន ប៉ុន្តែសញ្ញាមួយនៅក្នុងចំណោមនោះ គឺការមានក្លិនខ្លួនចម្លែកត្រង់តំបន់ទាំង ៣ នេះ។

១. ខ្យល់ដង្ហើមអាក្រក់
នៅពេលដែលអ្នកមានក្លិនមាត់អាក្រក់ខុសពីធម្មតា បើទោះបីជាអ្នកព្យាយាមសម្អាតយ៉ាងណាក៏ដោយ វាអាចជាសញ្ញាដែលបញ្ជាក់ថាមុខងារថ្លើមរបស់អ្នកមានការចុះខ្សោយ ។នេះក៏ដោយសារតែកោសិកាថ្លើមត្រូវបានបំផ្លាញ និង មុខងារថ្លើមខូចសមត្ថភាពបន្សាបជាតិពុល និងការរំលាយអាហារមានការថយចុះ ដែលនាំឱ្យអសមត្ថភាពក្នុងការបញ្ចេញកាកសំណល់ដែលកកកុញនៅក្នុងរាងកាយ ជាហេតុបណ្តាលឱ្យមានក្លិនមាត់មិនល្អកើតឡើង។What Causes Bad Breath Even After Brushing Your Teeth
២. ទឹកនោមមានក្លិនមិនល្អ

នៅដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើម ទឹកនោមនឹងបង្ហាញការមានក្លិនខ្លាំង នេះគឺជាការបង្ហាញនៃការខូចខាតកោសិកាថ្លើម។

បន្ទាប់ពីកោសិកាថ្លើមចុះខ្សោយ និង necrosis កម្រិត bilirubin កើនឡើង ទឹកនោមកាន់តែលឿងងងឹត និងមានក្លិនចម្លែកខុសពីធម្មតា។What's That Smell? | Stinky Culprits in the Home | Cleaning Murrells Inlet
៣. ក្លិនខ្លួន
អ្នកជំងឺមហារីកថ្លើមអាចស្តែងចេញនូវក្លិនខ្លួនយ៉ាងច្បាស់ មូលហេតុ គឺថានៅពេលដែលការរំលាយអាហារថយចុះ កាកសំណល់នឹងមិនអាចបញ្ចេញតាមប្រព័ន្ធបន្សាបជាតិពុល ធម្មតាបានទេ វាអាចចាប់ផ្តើមជ្រាបចូលពីខាងក្នុងតែប៉ុណ្ណោះ កាកសំណល់ និងជាតិពុលត្រូវបានបញ្ចេញចេញពីរន្ធញើស និងស្បែក ដែលបណ្តាលឱ្យមានក្លិនខ្លួនអាក្រក់ ។Body Odour During Pregnancy: Causes, Tips and Things to Remember
ដើម្បីការពារថ្លើមឱ្យមានសុខភាពល្អ អ្នកគួរតែទទួលទានអាហារទាំងនេះ៖
.តែបៃតង

យោងតាមការសិក្សាជាច្រើន ការផឹកតែបៃតងក្នុងកម្រិតមធ្យមជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺថ្លើម ដោយសារតែសារធាតុ polyphenol កំណត់ការខូចខាតដែលបណ្តាលមកពី DNA និងកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាម។
.វីតាមីន E

វីតាមីន E ជួយការពាររាងកាយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលមានប្រយោជន៍សម្រាប់ថ្លើម គួរកំណត់ការវិវត្តនៃខ្លាញ់រុំថ្លើម។

អ្នកអាចទទួលទានអាហារបំប៉នវីតាមីន E តាមរយៈប្រេងបន្លែ គ្រាប់សំបករឹង គ្រាប់ធញ្ញជាតិ ស៊ុតលឿង
. កាហ្វេ

កាហ្វេមានផលល្អដល់សុខភាពថ្លើម ជាពិសេសអាចជួយការពារជំងឺខ្លាញ់រុំថ្លើម។ ការសិក្សាបានបង្ហាញ ថាការផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ និងជួយការពារថ្លើមពីការខូចខាតដូចជាជំងឺមហារីកថ្លើម។ ការសិក្សាមួយទៀតបានលើកឡើងថាឥទ្ធិពលការពាររបស់កាហ្វេមកមានឥទ្ធិពលទៅលើអង់ស៊ីមថ្លើម។ ម៉្យាងទៀតកាហ្វេអាចកាត់បន្ថយការកើនឡើងនៃខ្លាញ់ក្នុងថ្លើម និងបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងថ្លើម ហើយសមាសធាតុក្នុងកាហ្វេក៏ជួយអង់ស៊ីមថ្លើមក្នុងការកំចាត់សារធាតុបង្កមហារីកដែរ
.ផ្លែទំពាំងបាយជូរ
ការសិក្សានៅក្នុងព្រឹត្តិបត្រ World Journal of Gastroenterology បានលើកឡើងថាផ្លែទំពាំងបាយជូរ ទឹកទំពាំងបាយជូរ និងគ្រាប់ទំពាំងបាយជូរសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយថ្លើមដោយបន្ថយការរលាក និងបង្ការការខូចខាតថ្លើម។
.អូមេហ្គា៣

ត្រីមានខ្លាញ់ច្រើនសំបូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជាខ្លាញ់ល្អអាចជួយបន្ថយការរលាក។ ខ្លាញ់ទាំងនេះមានប្រយោជន៍ដល់ថ្លើមដោយការពារមិនឲ្យមានជាតិខ្លាញ់កើន និងរក្សាកម្រិតអង់ស៊ីមក្នុងថ្លើម។ ការសិក្សាណែនាំថាគួរញ៉ាំពីរដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍។
-ចង់ការពារផ្លើមឲ្យមានសុខភាពល្អ គួរចៀសវាងអាហារទាំងនេះដែលធ្វើឲ្យថ្លើមមានការពិបាកក្នុងការដំណើរការ៖

១. អាហារមានជាតិខ្លាញ់៖ ប្រភេទអាហារបំពង Fast foods នំដំឡូងកញ្ចប់ និងគ្រាប់ធញ្ញជាតិដែលមានខ្លាញ់ច្រើន។

២. អាហារមានជាតិម្សៅ៖ អាហារទាំងនេះរួមមាននំប៉័ង និងនំខេក។

៣. ស្ករ៖ អាហារមានជាតិស្ករដូចជា cereal ផលិតផលដុត និងស្ករគ្រាប់ រួមទាំងការប្រើប្រាស់ស្ករ។

៤. អំបិល៖ កាត់បន្ថយអាហារប្រៃពេក។

៥. គ្រឿងស្រវឹង៖ បន្ថយការផឹកគ្រឿងស្រវឹងអាចជួយឲ្យថ្លើមមានពេលសម្រាក៕
ប្រភព: Emedihealth