សក់ស្កូវមុនអាយុ ទាំងវ័យក្មេង គឺជាបញ្ហាប្រឈមមួយដែលគួរឱ្យរំខានបំផុត ដោយសព្វថ្ងៃនេះមិនថាជាក្មេងប្រុស ឬ ក្មេងស្រី សុទ្ធតែជួបប្រទះនឹងបញ្ហាសក់ស្កូវមុនអាយុនេះ ។ក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នក ពីមូលហេតុទូទៅ រួមជាមួយនឹង វិធីបង្ការ៖
-មូលហេតុអ្វីទើបបណ្តាលឱ្យកើតសក់ស្កូវមុនអាយុ ៖
មានកត្តាជាច្រើនដែលបណ្តាលឱ្យកើតសក់ស្កូវមុនអាយុ ក្នុងនោះរួមមានកត្តា ហ្សែន ការកង្វះអាហាររូបត្ថម្ភ ការស្រ្តេស កង្វះវិតាមីនB12 អ្នកជំងឺពកក និង ជំងឺក្រពេញទីរ៉ូអ៊ីត ។មិននឹកស្មាន ខ្ទឹមស ប្រៀបដូចយិនសិនពាន់ឆ្នាំ បំបាត់សក់ស្កូវពូកែ -  មន្ទីរព័ត៌មានខេត្តប៉ៃលិនយ៉ាងណាមិញ ដោយសារតែបញ្ហាសក់ស្កូវមុនអាយុអាចបណ្តាលមកពីមូលហេតុផ្សេងៗពីគ្នា ហេតុនេះហើយការព្យាបាល គឺចាំបាច់ទាមទារនូវការវិភាគ និងការព្យាបាលយូរ ព្រមទាំងចំណាយអស់ថវិកាជាច្រើន។ នេះជាហេតុនាំឲ្យយុវវ័យខ្លះមិនបានដឹងអំពីមូលហេតុនោះទេ ហើយពួកគេបែរជានាំគ្នាជ្រើសរើស យកការលាបពណ៌សក់មកបិទបាំងជំនួសទៅវិញ។ ចំពោះការធ្វើបែបនេះ ក្រុមគ្រូពេទ្យសើស្បែកបានបកស្រាយថាការប្រើប្រាស់ ឬលាបមិនបានត្រឹមត្រូវតាម បទដ្ឋាន ហើយបើក្នុងករណីថ្នាំពណ៌នោះគ្មានគុណភាពទៀតនោះ វាក៏អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពស្បែកក្បាល និងសក់ហើយក៏អាចបណ្តាលឲ្យកើតមាន បញ្ហារលាក ឬរោគផ្សិតស្បែកក្បាល និងមានអង្គែថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើពួកគេជ្រើសរើសយកការព្យាបាលដោយឆ្លងកាត់ការវិភាគ ពីគ្រូពេទ្យជំនាញឯកទេសបានត្រឹមត្រូវនោះអ្នកជំនាញ នឹងពិចារណា ផ្តល់ការព្យាបាលដោយលាបពណ៌សក់ដែលអាចលុបបំបាត់សក់ស្កូវបានជាប់រហូតដល់រយៈពេល 6 ខែ។សក់ស្កូវមុនអាយុជាសញ្ញាបង្ហាញថាសុខភាពកំពុងមានបញ្ហា - វិទ្យុវាយោ - VAYO FM  Radioដូច្នេះដើម្បីបង្ការសក់ស្កូវមុនអាយុ តើយើងត្រូវគួរធ្វើយ៉ាងដូចម្តេចខ្លះ?
១. កាត់បន្ថយសម្ពាធការងាររបស់អ្នកមានន័យថាអ្នកត្រូវតែចេះសម្រាក ឬបន្ធូរអារម្មណ៍ ធ្វើឲ្យខ្លួនឯងសប្បាយចិត្តទើបមិនងាយដុះសក់ស្កូវ។
២. បញ្ឈប់ការជក់បារី។
៣.រក្សាជាតិទឹកក្នុងខ្លួនជានិច្ច ដោយត្រូវផឹកទឹកឲ្យបានច្រើនហើយមិនត្រូវបរិភោគចំណីដែលមានជាតិហឹរ ឬប្រភេទអាហារបំពងច្រើនពេកនោះទេ។
៤. បរិភោគចំណីអាហារដែលមានផ្ទុកទៅដោយវីតាមីន B12 ឲ្យបានច្រើនរួមមានដូចជា ពងមាន់ សាច់គោ ចេក ឬត្រីជាដើម។
៥. គេងឲ្យគ្រប់គ្រាន់ មួយថ្ងៃ 8 ម៉ោងទើបជាការប្រសើរ។
៦.ការម៉ាស្សាស្បែកក្បាលជាប្រចាំ ។
ប្រភព: Medical News today.