រាជធានីភ្នំពេញ ៖ អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី បង្ហាញអារម្មណ៍ហាក់ឯកាក្រោយចែកផ្លូវជាមួយសង្សារក្មេងកីឡាករបាល់ទាត់លី វ៉ាហេទ ជាង៥ខែមកនេះ ព្រោះពួកគេគ្មានគម្រោងផ្សះផ្សារស្នេហ៍ឲ្យដូចដើមវិញឡើយ និងព្យាយាមលាក់ពីមូលហេតុនៃការបែកបាក់ទៀតផង។ យ៉ាងណាគេកត់សម្គាល់ថា សោម៉ាវត្តី ដែលក្រោយពីសង្សារ ស្រាប់តែនាងឡើងការលីពជិះរថយន្ដម៉ាក Jeep Rubicon ដែលមានតម្លៃខ្ទង់ជាង៨ម៉ឺនដុល្លារឯណ្ណោះ ទើបធ្វើឲ្យមិត្តភក្ដិវត្តី លាន់មាត់គ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoVIilZZ_nNK7HuGgyD2p3ylA9cdPj7fQxh5DM8Hyenn9bN1Q-LreR5SOGs52D6BRD6-_Lvf8vOVKhsD3xiWvztNaesXtwutaU2EZc9tT-CNzxU79JW3Ca_DGngwpid_bdyChKhI_Dna9_TrFW3mw2ldIc6v0qoqE5LXEd4mdqgDNLnDUeyClyMtBF/s1024/photo_2022-05-07_10-41-42.jpg

គេចាំបានថាអំឡុងពេលដែលសុខ សោម៉ាវត្តី ភ្ជាប់ស្នេហ៍ជាមួយអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាកូនអតីតស្នងការរាជធានីភ្នំពេញលោកទូច ណារ័ត្ន ។ តែក្រោយនាងធ្លាក់ខ្លួនមេម៉ាយជាង៦ឆ្នាំមកនេះ វត្តី មិនសូវប្រើប្រាស់សម្ភារៈថ្លៃៗដូចមុនទេ ទើបធ្វើឲ្យតារាខ្លះមើលរំលងនាង ព្រោះតារាកូន១រូបនេះបានផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន ហើយនាងសុខចិត្តប្រគល់បេះដូងទៅឲ្យប្រុសក្មេងវ៉ាហេទ ព្យាបាលរបួសបេះដូង។ តែគូរឲ្យស្ដាយទោះជាពួកគេធ្លាប់បង្ហាញចំណងស្នេហាផ្អែមល្ហែមយ៉ាងណាក៍មិនអាចរក្សាស្នេហា១នេះឲ្យរឹងមាំបានដែរ ទើបធ្វើឲ្យសោម៉ាវត្តី ដែលមិនទាន់ទាំងបានជាពីរបួសបេះដូងចាស់ផង ពេលនេះដំបៅចាស់ធ្វើឲ្យនាងឈឺពើតផ្សារលើសដើមទៅវិញ។ ក្រៅពីបញ្ចេញរថយន្ដទំនើបនោះសុខ សោម៉ាវត្តី មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4vGBRx_vHcFF7Yd4sVPv8TOx9pGbTq7sy2XQeQbsfvw6Ups0DtEr9gGmrWsC3kMaaIwU2_a2GlGcRgRD6wICyMW3K9iZMKVydAB6kbKJKsAldaxncFd50N9OisvWTxYaI_tCPoF-lrafM0tz8memFIH_51dZsCtD_xUSkwdUVGKxhJMhDL-T2TUBL/s960/photo_2022-05-07_10-42-19.jpg