អបអរសាទរ! នេះគឺជាជោគជ័យដ៏អស្ចារ្យបំផុត និងពោរពេញដោយវិសាលភាពចំពោះក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលឈ្នះនូវពានរង្វាន់មេដាយមាស Gold Quality Award ពី Monde Selection និងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេលតែមួយពីស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើផ្នែកដំណើរការផលិតចំណីអាហារដែលស្របតាមគុណភាពស្តង់ដារខ្ពស់ (The Food Safety Management System) ISO 22000:2018 និងប្រព័ន្ធគ្រប់គ្រងគុណភាពបានល្អបំផុត (The Quality Management System) ISO 9001: 2015។

សម្រាប់ឆ្នាំ 2022 នេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចូលរួមប្រកួតគុណភាពនៅស្ថាប័នកំពូល Monde Selection នៅក្នុងទីក្រុងប៊្រូសែល ប្រទេសប៊ែលហ្សិក(Brussels, Belgium)
ដែលជាកន្លែងឆ្លងកាត់យ៉ាងច្រើនដំណាក់កាលដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប។

គួររំឭកផងដែរថាចាប់តាំងពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បង្កើតឡើងគិតមកទល់ពេលនេះគឺរយៈពេល
ប្រហែលជា 3 ឆ្នាំ ហើយដែលក្រុមហ៊ុនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងចេញពីបេះដូងដើម្បីធ្វើយ៉ាងណាបង្កើតនូវ
ក្រុមហ៊ុនផលិតស្រាបៀររបស់កូនខ្មែរដំបូងគេដែលមានគុណភាពខ្ពស់កម្រិតព្រីមៀមសម្រាប់ប្រជាជនខ្មែរ
និងលើឆាកអន្តរជាតិផងដែរ។

មុននឹងទទួលបាននូវស្រាបៀរដែលមានគុណភាពខ្ពស់ និងរសជាតិពិសេសល្អឥតខ្ចោះបែបនេះវាត្រូវបានឆ្លង
កាត់នូវដំណាក់កាលយ៉ាងច្រើនក្នុងការជ្រើសរើសក៏ដូចជាសម្រិតសម្រាំងយកនូវគ្រឿងផ្សំវត្ថុធាតុដើម ម៉ាស៊ីន និងឧបករណ៍ដ៏ល្អឯកពីប្រទេសអាល្លឺម៉ង់មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងចក្ខុវិស័យដែលពោរពេញដោយ វិសាលភាព ឧត្តមភាព និងចេញពីបេះដូងបែបនេះហើយទើបថ្ងៃនេះ
បានធ្វើឱ្យស្រាបៀរហនុមានទទួលបាននូវសមិទ្ធផលពានរង្វាន់មេដាយមាស (Gold Quality Award)
ដ៏អស្ចារ្យបំផុតគួរជាទីមោទនបំផុតពីស្ថាប័នកំពូល Monde Selection ជាមួយនឹងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេលតែមួយពីស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើផ្នែកដំណើរការផលិត
ចំណីអាហារដែលស្របតាមគុណភាពស្តង់ដារខ្ពស់ (The Food Safety Management System) ISO 22000:2018 និងប្រព័ន្ធគ្រប់គ្រងគុណភាពបានល្អបំផុត (The Quality Management System) ISO 9001: 2015។

ទាំងអស់នេះគឺជាមហាសមិទ្ធផលដ៏អស្ចារ្យថ្មីបន្ថែមទៀតសម្រាប់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលទើបតែ
បោះជំហានលើទីផ្សារក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះគិតមកត្រឹមពេលនេះ ប៉ុន្តែទទួលបាននូវជោគជ័យ
ដ៏អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលជាទីបំផុត។

លោក Chas Geschke នាយកប្រតិបត្តិ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានសាសន៍ថា៖ “ការឈ្នះពានរង្វាន់មេដាយមាស (Gold Quality Award) ពីស្ថាប័នកំពូល Monde Selection និង វិញ្ញាបនបត្រគុណភាពខ្ពស់ (ISO Certificate) គឺមិនគ្រាន់តែជាជោគជ័យដ៏ធំធេង និងជាទីមោទកបំផុត
សម្រាប់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកមុខមាត់សម្រាប់ប្រទេសកម្ពុជា
ផងដែរ! ព្រោះនេះជាសាក្ខីភាពដ៏អស្ចារ្យដែលអាចបញ្ជាក់ពីការទទួលស្គាល់នូវរសជាតិ គុណភាព ឧត្តមភាព វិសាលភាព និងសិល្បៈនៃការរចនារូបរាងដ៏ទាក់ទាញពោរពេញដោយភាពរស់រវើកនៃស្រាបៀរហនុមាន ដែលបង្កើតឡើងដោយកូនខ្មែរនៅលើឆាកអន្តរជាតិ” ។

លោកក៏បានបន្ថែមទៀតថា “អតិថិជនជាពិសេសអ្នកដែលនិយម ស្រាបៀរហនុមាន ទាំងអស់ប្រាកដជាបានដឹងច្បាស់ពីរសជាតិ និងគ្រឿងផ្សំគុណភាពខ្ពស់បំផុតរបស់យើងជាក់ជាពុំខានឡើយ។ គ្រប់ដំណក់ដែលចេញពី
ស្រាបៀរហនុមាន គឺពិតជាត្រូវបានផលិតចេញពីគ្រឿងផ្សំ និងវត្ថុធាតុដើមគុណភាពខ្ពស់យ៉ាងវិសេសវិសាល
បំផុតដែលផ្តល់នូវរសជាតិឈ្ងុយ ក្រអូបជាប់មាត់ ស្រួលពិសា ពិសាហើយពិតជាចង់ពិសាថែមទៀត!

អំពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៖ ជាក្រុមហ៊ុនដែលផ្តោតទៅលើការច្នៃប្រឌិតឥតឈប់ឈរ ហើយបន្តយកចិត្តទុកដាក់ខ្លាំងបំផុតលើរសជាតិរបស់យើង។ ផលិតផលភេសជ្ជៈដំបូងរបស់ក្រុមហ៊ុនគឺ ស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ដែលមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយជាប់មាត់។

យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ដោយសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះនៃការផលិតស្រាបៀរហនុមានដែលមានគុណភាពខ្ពស់បំផុតរាប់ចាប់តាំងពី ការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់
ផលិតផលសម្រេច និងបានឆ្លងកាត់នូវដំណាក់កាលផលិតក៏ដូចជាការពិសោធន៍ត្រឹមត្រូវបំផុតដោយប្រើ
បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុបស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោកមុននឹងចែកចាយនៅលើទីផ្សារ ៕