ការហាត់យូហ្គា គឺជារបៀបហាត់ប្រាណមួយប្រភេទ ដែលជួយទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ វាបង្គុំឡើងពីការហាត់ប្រាណដង្ហើម ការសមាធិ ដែលជួយបន្ធូរអារម្មណ៍ និងមានប្រយោជន៍ដល់សុខភាពរាងកាយទៀតផង។ថ្ងៃនេះយើងមកស្តាប់រឿងពិតមួយ ដើម្បីដឹងពីអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់នៃយូហ្គាចំពោះកុមារ ។
Menka Purswaney ជាក្មេងស្រីអាយុ១៣ ឆ្នាំ នាងមានជំងឺហឺតធ្ងន់ធ្ងរ ហើយការធ្វើតេស្តបានបង្ហាញថា សមត្ថភាពសួតរបស់នាងខ្យោយយ៉ាងខ្លាំង បើប្រៀបធៀប ទៅនឹងស្ថានភាពពីមុន។Purswaney បាននិយាយថា នាងពិបាកក្នុងការឡើងជណ្តើរណាស់ ព្រោះត្រូវឈប់ជាច្រើនដង ដើម្បីដកដង្ហើមបន្តទៅមុខទៀត ។Yoga for Children with Autism - Keys to Helping Kids Navigate Challenges |  YogaUOnlineជំងឺហឺតរបស់នាងមិនអាចព្យាបាលបានទេ ថ្ងៃមួយក្រុមគ្រួសាររបស់ខ្ញុំបានសម្រេចចិត្តនាំខ្ញុំទៅ វិទ្យាស្ថាន Jindal Naturecure ដែលជាមជ្ឈមណ្ឌលសម្រាប់រោគសាស្ត្រធម្មជាតិ និងយូហ្គានៅទីក្រុង Bangalore ប្រទេសឥណ្ឌា។មជ្ឈមណ្ឌលនេះប្រកាន់យកនូវវិធីសាស្រ្តរួមមួយក្នុងការបង្ការ និងព្យាបាលជំងឺរ៉ាំរ៉ៃតាមរយៈការបន្សាបជាតិពុល និងការកែប្រែរបៀបរស់នៅ ហើយពួកគេនិយាយថា មជ្ឈមណ្ឌលនេះគឺជា “អ្នកត្រួសត្រាយផ្លូវ” នៃការថែទាំសុខភាពទំនើប និងមិនប្រើប្រាស់ថ្នាំនៅក្នុងប្រទេសឥណ្ឌា។ក្នុងករណីរបស់ Purswaney ពួកគេនឹងប្រើការព្យាបាលក្នុងទម្រង់ជាការណែនាំនៅក្នុងក្បាច់យូហ្គា ឬ asanas ដើម្បីកែលម្អប្រព័ន្ធដកដង្ហើមរបស់នាង និងនៅក្នុងបច្ចេកទេសដកដង្ហើមបែប pranayama ឬយូហ្គា។ នាងក៏ធ្វើតាមរបបអាហារបួស ការចូលគេងលឿន ហើយក្រោកពីគេងព្រឹកព្រលឹម។បន្ទាប់ពីអនុវត្តបានពីរសប្តាហ៍ ខ្ញុំមានអារម្មណ៍ថា សួតរបស់ខ្ញុំល្អប្រសើរជាងមុន ហើយក៏ជាពេលវេលាដែលខ្ញុំត្រូវនិយាយពាក្យថាលាហើយចំពោះថ្នាំដទៃទៀត ។Empower and Transform your Children with Yoga - JKYog Naturopathy HospitalAnna Ödman មានអាយុ៥០ ឆ្នាំ គឺជាគ្រូបង្រៀនយូហ្គាIyengar ដែលទទួលខុសត្រូវចំពោះអ្នកដែលមានជំងឺផ្លូវដង្ហើម បានពន្យល់ថា យូហ្គា ជួយព្យាលបាលជំងឺហឺត ដោយធ្វើការពង្រីកសាច់ដុំpectoral និងធ្វើការបន្ទន់ diaphragm បង្កើតកន្លែងសម្រាប់ឱ្យសួតដកដង្ហើម បានប្រសើរជាងមុន លើសពីនេះការហាត់យូហ្គាជាទៀងទាត់ក៏បង្កើនការយល់ដឹង និង សមត្ថភាពផ្លូវចិត្តឱ្យបាននឹងនរ៕