ប្រទេសវៀតណាម៖ មានរឿងរ៉ាវដ៏ប្លែក និងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងចំពោះគូស្នេហ៍មួយគូដែលបានរៀ​បចំនូវពិធីមង្គលការជាមួយគ្នា តែប្លែកត្រង់ថាកូនកំលោះកំពុងមានផ្ទៃពោះចំនួនបីខែ រហូតធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះទំនាក់ទំនងប្ដីប្រពន្ធមួយនេះ។

ទាក់ទងនឹងរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ខាងលើនេះផងដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយគូស្នេហ៍ប្ដីប្រពន្ធមួយគូនេះមានឈ្នោះថា Ngung Thi Bich Tuyen  ដែលជាកូនក្រមុំ និងលោកNguyen Thi Yen Phuong ឬគេហៅថា Nam ដែលជាកូនកំលោះ មុននឹងអ្នកទាំងពីរបានចាប់ដៃគ្នាដើរចូលរោងការ ពួកគេបានស្រឡាញ់គ្នា និងរួមរស់នៅជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ។ ទន្ទឹមនឹងនោះរឿងដ៏គួរឱ្យចាប់អារម្មណ៍ និងជារឿងរ៉ាវដ៏ប្លែកបំផុតចំពោះប្ដីប្រពន្ធមួយគូនេះគឺត្រូវបានគេដឹងថាកូនកំលោះលោក Nam កំពុងតែមានផ្ទៃពោះចំនួន៣ខែរួបមកហើយ បណ្ដាលឱ្យមហាជនគ្រប់គ្នាមានជាចម្ងល់ជាខ្លាំងទាក់ទងនឹងគូស្នេហ៍មួយគូនេះ។ ទោះជាយ៉ាងណាជុំវិញនឹងរឿងដ៏ប្លែកមួយនេះផងដែរត្រូវបានគេដឹងថាពួកគេមកពី សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែចៃដន្យពួគគេជាភេទផ្ទុយគ្នា ដោយ Tuyen ជាមនុស្សប្រុសកែធ្វើជាមនុស្សស្រី ហើយ Nam ជាមនុស្សស្រីបានកែធ្វើជាមនុស្សប្រុស ការកែប្រែនេះដែរ ពួកគេមិនបានកែភេទនោះទេគ្រាន់តែបានផ្លាស់ប្ដូររូបរាងរាងខាងក្រៅ និងអត្តចរិកតែប៉ុណ្ណោះ។

យ៉ាងណាមិញឥឡូវនេះ ទោះបីជាលោក Nam មានផ្ទៃពោះ និងសម្រាលក៏ដោយក៏ប្តីប្រពន្ធមួយគូនេះ សម្រេចចិត្តថា បន្ទាប់ពីសម្រាលកូនរួចពួកគេនឹងឲ្យទារកនោះ ហៅលោក Nam ជាឪពុក និងលោកស្រី Tuyen ជាម្តាយ៕