មហាជនគ្រប់គ្នាច្បាស់ជាបានស្គាល់ជាក់ជាមិនខានជាមួយនឹងកំពូលតារាចម្រៀងស្រីទេពបូព្រឹក្ស ដែលនាង និងស្វាមីលោកជីដេវីត ដែលអ្នកទាំងពីតែងតែទទួលបាននូវប្រជាប្រិយភាព ពីសំណាក់អ្នកមហាជនគ្រប់គ្នា មិនតែប៉ុណ្ណោះនាងតែងតែបង្ហាញនូវជីវិតស៊ីវិល័យ ក្នុងបណ្ដាញសង្គម ជាពិសេសការដើរកម្សាន្តនៅក្រៅប្រទេសជាដើម។

តារាស្រីទេពបូព្រឹក្ស នាងពិតជាទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់មហាជនគ្រប់គ្នាក្នុងប្រទេស រហូតមានហ្វេនៗជាច្រើនតែងតែតាមដាននូវជីវិតឯកជនរបស់នាងមិនដែលខាន ក្នុងនោះកាលពីពេលថ្មីៗនេះតារាស្រីរូបនេះបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីតារាស្រីរូបនេះបានធ្វើដំណើរជាមួយនឹងក្រុមការងារជាច្រើ​ននាក់ ដើម្បីទៅថតបង្ហាញនូវផលិតផលស្រាបៀរគ្រុឌនៅលើទឹកដីនៃប្រទេសបារាំង។ ឈ្លៀតក្នុងឱកាលពេលនោះផងដែរតារាចម្រៀងទេពបូព្រឹក្សក៏បានប្រើពេលវេលាជិតកន្លះខែនៅទីនោះពោពេញដោយភាពសប្បាយរីករាយជាមួយនឹងមិត្តរួមការងារ នៅក្នុងប្រទេសដ៏ស៊ីវិល័យមួយនេះ បន្ថែមពីនោះនាងបានធ្វើឱ្យមហាជនអ្នកតាមដានជាមួយនឹងជីវិតរស់នៅក្នុងប្រទេសបារាំងរបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លារដើម្បីទិញនូវសម្ភារនិយមទំនើបៗ និងថ្លៃសម្រាប់ខ្លួនឯង និងទិញទុកយកមកផ្ញើរស្វាមីលោកជីដេវិត ដូចជា ខោអាវ កាបូប និងស្បែកជើងម៉ាកល្បីៗជាច្រើនផ្សេងទៀត ដើម្បីយកមកឡើងឆាក ក៏ដូចជាការថត MV ដែលនឹងត្រៀមថតបង្ហាញក្នុងប្រទេសកម្ពុជាយើងនេះផងដែរ។

យ៉ាងណាមិញតារាស្រីទេពបូព្រឹក្សរបស់យើងក៏បានរៀបចំឡើងយន្តហោះក្នុងការធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាយើងវិញនៅក្នុងថ្ងៃនេះ ព្រមទាំងមានការជូនពរជាច្រើនពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្រឱ្យនាងទទួលបាននូវសុវត្តិភាពក្នុងការធ្វើដំណើរត្រឡប់មកកាន់ប្រទេសវិញ៕