តាមការយល់ឃើញជាយូរមកថា ការទទួលទានផ្លែអំពិល ត្រូវបានគេគិតថា មានផលប៉ះពាល់ដល់ចំណង់ផ្លូវភេទ និងចំនួនមេជីវិតឈ្មោលរបស់បុរស ។ដូចដែលយើងបានដឹងមកហើយថា អាហារនីមួយៗមានឥទ្ធិពលខុសៗគ្នា លើរាងកាយ ខណៈពេលដែលអាហារមួយចំនួន បង្កើនភាពរស់រវើក និង រឹងមាំចំពោះសុខភាពរបស់បុរសផងដែរ។ មានពាក្យចចាមអារ៉ាមថា ការទទួលទានផ្លែអំពិល កាត់បន្ថយចំនង់ផ្លូវភេទ តើវាជាការពិតដែរឬទេ?តោះថ្ងៃនេះយើងមកដឹងពីការពិតនៅពីក្រោយរឿងនេះ!
អំពិលទុំ មានផ្ទុកនូវវីតាមីន និងសារធាតុទ្រទ្រង់ជាច្រើន ដែលបានផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពដូចជា៖

  •  ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Flavanoids
  •  ផ្ទុកវីតាមីន A និងB6 ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី
  •  បន្ថយការរលាក
  •  ជួយព្យាបាលរលាកសន្លាក់
  •  ជំរុញភ្នែកឱ្យមើលឃើញច្បាស់
  •  ព្យាបាលសក់ជ្រុះ (ទឹកអំពិលទុំលាយជាមួយទឹកធម្មតា រួចយកមកកក់សក់ទុកចោល១ម៉ោង សឹមលាងជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច)
  • សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ដោយសារវាគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងល្អសម្រាប់បេះដូង
    ជំនួយដល់សុខភាពស្បែកដូចជា បំបាត់ខ្លាញ់ បំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខ-ស និងទន់រលោង (អំពិលទុំត្រូវបានគេយកទៅផ្សំធ្វើជាឳសថ និងគ្រឿងសម្អាងសម្រាប់សម្រស់) ។
    អ្នកជំនាញបានអះអាងថា ការទទួលទានផ្លែអំពិល មិនមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវភេទនោះទេ ប៉ុន្តែផ្ទុយទៅវិញ វត្តមានរបស់វីតាមីន C ខ្ពស់ដែលមាននៅក្នុងផ្លែអំពិល ជួយបង្កើនគុណភាពទឹកកាម និង មេជីវិតឈ្មោលរបស់បុរស។ យោងតាមការសិក្សាមួយចំនួន ការបន្ថែមវីតាមីន C ទៅក្នុងរបបអាហារជួយការពារមេជីវិតឈ្មោលមិនឱ្យស្លាប់នៅក្នុងពងស្វាស និងបង្កើនចំនួនមេជីវិតឈ្មោលចំពោះបុរស៕អត្ថប្រយោជន៍ទាំង ១២ យ៉ាងពីផ្លែអំពិលទុំ - សុខក្រម

    នេះបើតាមកាសែត Times of India