តើជំងឺពកកធម្មតាគឺជាអ្វី?
មុននឹងធ្វើការស្វែងយល់ពីវិធីព្យាបាលរោគពកក យើងត្រូវតែយល់ ថាតើជំងឺពកកជាអ្វី និងបង្ហាញរោគយ៉ាងដូចម្តេចខ្លះ?
ជំងឺពកក ធម្មតា ឬក្នុងកម្រិតស្រាល គឺជាជំងឺទូទៅមួយចំពោះស្រ្តីពេញវ័យ និង ស្រ្តីអស់រដូវ ។វាបង្ហាញនៃការហើមនៃក្រពេញទីរ៉ូអ៊ីត ដែលស្ថិតក្នុងតំបន់បំពង់ក ក្នុងដំណាក់កាលដំបូងនៅពេលដែលទំហំនៃដុំសាច់នៅតូច ជំងឺនេះមិនមានរោគសញ្ញាច្បាស់លាស់ ឬ ការឈឺចាប់ ប៉ុន្តែយើងអាចរកវាឃើញដោយចៃដន្យក្នុងអំឡុងពេលពិនិត្យសុខភាពជាទៀងទាត់ ឬ អាចប៉ះវាបាន និង មើលឃើញ នៅពេលសកម្មភាពដុំសាច់ដុះលូតលាស់ធំឡើង ទន់ ឬ រឹង ដែលមានទំហំចាប់ពី ០.៥ សង់ទីម៉ែត្រឡើងទៅ វាបង្កឱ្យពិបាកដកដង្ហើម និង ការផ្លាស់ប្តូរសំលេង ។បើខ្លាចមុខកាំបិតពេទ្យ អ្នកជំងឺ​ពក “ក” អាចដឹង ៣ចំណុចនេះទុក - Sabay News -មូលហេតុនៃជំងឺពកក៖
លោក វេជ្ជបណ្ឌិត Kim Ngan បាននិយាយថា កង្វះជាតិអ៊ីយ៉ូត គឺជាមូលហេតុនាំឱ្យកើតជំងឺពកកក ដូច្នេះ ប្រសិនបើរាងកាយរបស់អ្នកមិនមានជាតិអ៊ីយ៉ូតគ្រប់គ្រាន់ទេ ក្រពេញទីរ៉ូអ៊ីតនឹងមានប្រតិកម្មធម្មជាតិក្នុងការចាប់យកអ៊ីយ៉ូតដែលមាននៅក្នុងឈាម ដើម្បីសំយោគកម្រិតអរម៉ូនដែលបាត់។ យោងតាមប្រតិកម្មខ្សែសង្វាក់ ក្រពេញទីរ៉ូអ៊ីតនឹងពង្រីកដោយស្វ័យប្រវត្តិ ដើម្បីអាចផ្ទុកអ៊ីយ៉ូតឱ្យបានច្រើនបំផុត នេះជាមូលហេតុដែលប្រសិនបើរាងកាយបាត់បង់ ឬខ្វះអ៊ីយ៉ូតភ្លាមៗ នោះទីរ៉ូអ៊ីតនឹងហើមបន្តិចម្តងៗ ហើយបង្កើតជាដុំសាច់នៅតំបន់បំពង់ក។ ជាពិសេស បើរាងកាយមានកង្វះជាតិអ៊ីយ៉ូតធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ជាហេតុងាយនាំឱ្យកើតនូវជំងឺផ្សេងៗ។B-O-T-J Honey-Walnut Butter | Recipe - Rachael Ray Showបច្ចប្បន្ននេះ មានវិធីព្យាបាលជំងឺពកកយ៉ាងសាមញ្ញជាច្រើន ក្នុងនោះការប្រើឱសថជាការពេញនិយមបំផុត ។ខាងក្រោមនេះជាវិធីព្យាបាលជំងឺពកកសាមញ្ញដែលពេញនិយមក្នុងប្រទេសវៀតណាម ៖
គ្រាប់ Walnut ត្រាំជាមួយទឹកឃ្មុំ ៖
ផ្លែ Walnut មានសារធាតុប្រឆាំងអុកស៊ីតកម្ម សេលេញ៉ូម ស័ង្កសី និងវីតាមីន B1 ដើម្បីជួយឱ្យក្រពេញទីរ៉ូអ៊ីតធ្វើការកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលការលុបបំបាត់ភ្នាក់ងារបង្កគ្រោះថ្នាក់។ដូច្នេះ ការព្យាបាលជំងឺពកកដោយប្រើគ្រាប់ Walnut ត្រាំទឹកឃ្មុំ ត្រូវបានមនុស្សជាច្រើននិយមនៅក្នុងប្រទេសវៀតណាម។
វិធីធ្វើ ៖ Walnutស្រស់ ៤០គ្រាប់ និង ទឹកឃ្មុំមួយលីត្រដាក់ត្រាំបញ្ចូលគ្នា យ៉ាងហោចណាស់ ៤០ ថ្ងៃ បន្ទាប់មក ត្រងទឹករក្សាទុកក្នុងទូរទឹកកក ។ទទួលទាន ២ ស្លាបព្រាបាយជារៀងរាល់ថ្ងៃដើម្បីទ្រទ្រង់ក្រពេញទីរ៉ូអ៊ីតឱ្យដំណើរការស្ថេរភាព និងបំបាត់ជំងឺពកក។ចំណាំ៖ ពេលត្រាំ គ្រាប់ walnutជាមួយទឹកឃ្មុំ អ្នកគួរបើកគម្រប ហើយហាលថ្ងៃ៕13 Proven Health Benefits of Walnuts