រាជធានីភ្នំពេញ ៖ គិតមកពេលនេះ តារាចម្រៀង នៅទ្រនំហង្សមាស នាង ពេជ្រ សូលីកា បានផ្តល់កំណើតកូនប្រុសម្នាក់ទៀតហើយ តែយ៉ាងណា នាងមិនបារម្ភខ្លាចស្វាមី គឺលោកគឹម ហាន វិលត្រឡប់ទៅបង្កាត់ភ្លើងស្នេហ៍ជាមួយសង្សារចាស់ ឬលួចមានស្រីក្រៅផិតក្បត់នាងឡើយ ព្រោះនាងមានរូបមន្តចងចិត្តប្តី។
ទោះបីជាពេលនេះ សូលីកា មានកូន១ក្តី តែនាងអាចរក្សាទម្ងន់មិនឲ្យឡើងគីឡូនាំឲ្យបែកសាច់ ឬបាក់សម្រស់ឡើយ ព្រោះនាងជាមនុស្សពូកែតុបតែងខ្លួនប្លែកៗយ៉ាងទាក់ទាញពី១ថ្ងៃទៅ១ថ្ងៃ ដែលខុសពីតារាខ្លះគឺឲ្យតែមានប្ដី និងកូន១ហើយរូបសម្រស់ចាប់ផ្ដើមថមថយជាលំដាប់រហូតបាត់បង់ទាំងទីផ្សារសិល្បៈផង ក៏មានដែរ។No photo description available. តែសម្រាប់នាងសូលីកា ដែលនៅតែរក្សារការចាប់អារម្មណ៍ពីមហាជនតាមរយៈរូបសម្រស់មិនស្រុតចុះនេះ គឺចំណុចសំខាន់ និងជាមន្តស្នេហ៍ចងចិត្តស្វាមី ដែលជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់យ៉ាងជំនាញ មិនឲ្យឈប់ស្រលាញ់នាងបាន ។
ការកត់សម្គាល់ តារាស្រីមួយចំនួន ពិបាលផ្តួលពេជ្រ សូលីកា ណាស់ ហើយនាងនៅអាចតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបាននៅដដែល ក្នុងពិភពសិល្បៈ ព្រោះរាល់ពេលនាងឆាកតន្ត្រី ឬទៅកម្មវិធីទាំងឡាយ គឺប្តីរបស់នាងជាអ្នកចាំជួយគ្រប់ពេលតែម្ដង ដែលទាំងអស់នេះហើយ ដែលជាចំណុចខ្លាំងរបស់ សូលីកា ។May be an image of one or more people, baby's-breath and outdoorsសូមបញ្ជាក់ថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយ លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយពួកនាងមានគម្រោងរៀបការតាំងពីឆ្នាំ២០២១ ប៉ុន្ដែគម្រោងនេះ ត្រូវបរាជ័យដោយសារតែកាលនោះកូវីដផ្ទុះខ្លាំងពេក ហើយក្រោយមក ពួកគេមិនទាន់រៀបគម្រោងរៀបការសាជាថ្មីទេ បើទោះបីជាពួកគេរួមរស់ជាមួយគ្នា និងបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ក្តី៕