ជំងឺភ្នែកឡើងបាយ គឺជាស្រអាប់កែវភ្នែកដែលបណ្តាលមកពីជរាភាព ការប៉ះទង្គិចវត្ថុអ្វីមួយ ឬមូលហេតុនៃជំងឺមួយចំនួន ជាហេតុបណ្តាលឱ្យគុណភាពភ្នែកមានការធ្លាក់ចុះ។ជំងឺភ្នែកឡើងបាយ គឺជាការវិវត្តន៍នូវស្នាមស បាំងកញ្ចក់ភ្នែក ដោយមិនបង្ហាញការឈឺចាប់ ដោយជំងឺនេះអាចបិទបាំងជិតនូវកំណុំរូបភាព ដែលបណ្តាលឱ្យយើងមើលអ្វីមិនឃើញច្បាស់។
នេះបើយោងតាមការសិក្សាមួយរបស់អង្គការសុខភាពពិភពលោក who បានបង្ហាញថា ជំងឺភ្នែកឡើងបាយក៏អាចបណ្តាលមកពីកត្តាតំណពូជ ក្នុងនោះអ្នកដែលកើតជំងឺស្អូច និងការប្រើប្រាស់ថ្នាំពេទ្យដែលមានជាតិស្តេរ៉ូអ៊ីតរយៈពេលយូរ ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ជាហេតុផលមួយដែលបណ្តាលឱ្យកូនប្រឈមនឹងជំងឺភ្នែកឡើងបាយដែរ ។Cataracts - Symptoms, Causes & Treatment | Lions Eye Institute
ការប៉ះទង្គិច ឬ របួសគ្រាប់ភ្នែកទៅនឹងវត្ថុរឹង ឬការរលាកដោយសារសារធាតុគីមី អ្នកជំងឺទឹកដក់ក្នុងភ្នែក ការរលាកប្រស្រីភ្នែក អ្នកជំងឺទឹកនោមផ្អែម ក៏អាចបណ្តាលឱ្យកើតមានជំងឺភ្នែកឡើងបាយដែរ ។ការសិក្សាពីអង្គការសុខភាពពិភពលោក បានបង្ហាញថា ការប្រើប្រាស់ថ្នាំបន្តក់ និង ថ្នាំលេបប្រភេទស្តេរ៉ូអ៊ីតក្នុងរយៈពេលយូរ ការជក់បារី ការផឹកស្រាច្រើនជ្រុល ការប្រឈមមុខនឹងពន្លឺព្រះអាទិត្យ និង កាំរស្មីដទៃទៀត ក្នុងរយៈពេលយូរ ក៏ជាកត្តាបណ្តាលឱ្យកើតជំងឺភ្នែកឡើងបាយ។

តើជំងឺភ្នែកឡើងបាយ បង្ហាញរោគសញ្ញាយ៉ាងណាខ្លះ?
ប្រសិនបើអ្នកមានជំងឺភ្នែកឡើងបាយ អ្នកអាចសម្គាល់ដោយខ្លួនឯង តាមរយៈរោគសញ្ញាមួយចំនួនដូចជា ការចាញ់ពន្លឺព្រះអាទិត្យ សូម្បីតែពន្លឺឡាន ម៉ូតូ ពន្លឺកុំព្យូទ័រ និងអំពូលម៉ែត្រជាដើម….។បន្ថែមពីនេះ ការស្រវាំងខ្លាំងនៅពេលថ្ងៃ តែល្ងាចឡើងស្រឡះ រួមផ្សំនឹងការស្តែងចេញនូវកូនក្រមុំនៃកែវភ្នែកឡើងស ប៉ុន្តែពុំមានការឈឺចាប់អ្វីទាំងអស់ និង ការមើលឃើញកំណុំរូបភាពមានការថយចុះបន្តិចម្តងៗ រហូតមើលមិនឃើញតែម្តង ។Cataracts: Knowing the Symptoms | Wellish Vision Institute

ប្រសិនបើលោកអ្នកមិនបានព្យាបាលឱ្យទាន់ពេលវេលាទេ អ្នកជំងឺនឹងអាចប្រឈមនឹងការពិការភ្នែក ។នៅពេលដែលអ្នកកើតមាននូវជំងឺភ្នែកឡើងបាយហើយ ការប្រើប្រាស់ថ្នាំបន្តក់ ឬ ការពាក់វ៉ែនតា មិនអាចព្យាបាលភ្នែកឡើងបាយបានឡើយ មធ្យោបាយដ៏ល្អបំផុត ដើម្បីធ្វើឱ្យកែវភ្នែកភ្លឺច្បាស់វិញ គឺមានតែការព្យាបាលដោយការវះកាត់តែប៉ុណ្ណោះទេ ៕