ពិតណាស់ថាលុយ សម្ភារៈនិយម ទ្រព្យសម្បត្តិ មានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ប៉ុន្តែ ៤ យ៉ាងខាងក្រោមនេះ គឺមានតម្លៃជាងនេះទៅទៀត៖
១. ការគេងលក់ស្រួល ៖
លោក William Shakespeare បាននិយាយថា ការគេងលក់ស្រួល គឺជាការថែទាំសុខភាពបែបធម្មជាតិដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។បន្ទាប់ពីការធ្វើការហត់ពេញមួយថ្ងៃ ការគេងលក់ស្រួលនឹងធ្វើឱ្យយើងមានអារម្មណ៍សុខស្រួល នៅពេលដែលអ្នកតែងតែគេងលក់ស្កប់ស្កល់ ស្ថិរភាពជាប្រចាំនោះ អ្នកពិតជាមនុស្សសំណាង និង រីករាយបំផុត ។Sleeping Hygiene: 10 Tips For A Good Night's Sleep – Daily Amazing Things២.សុខភាពល្អ៖
យើងទាំងអស់គ្នាសុទ្ធតែដឹងថា សុខភាពសំខាន់ណាស់នៅក្នុងជីវិត ប្រសិនបើអ្នកមមាញឹកក្នុងការងារ ហើយខ្ចះខ្ចាយពេលវេលា ដោយមិនខ្វល់ខ្វាយពីសុខភាព នៅគ្រាមួយដែលអ្នកឈឺធ្ងន់ដល់កំរិតមិនអាចស្រោចស្រង់បាន បើទោះបីជាអ្នកមានលុយមហាសាលប៉ុណ្ណា ក៏វាគ្មានន័យ នៅក្នុងជីវិតរបស់អ្នកដែរ។Good Health is the Foundation of Happiness - Pritikin Weight Loss Resort៣.មិត្តស្លាប់រស់៖
មិត្តស្លាប់រស់ មិនចាំបាច់ទាល់តែជាមិត្តដែលរាប់អានគ្នាមួយទស្សវត្សរ៍ទេ ឱ្យតែគេជាមិត្តយល់ចិត្តអ្នក អ្វីដែលអ្នកគិត អ្វីដែលអ្នកស្រឡាញ់ គឺពួកគេដឹងទាំងអស់ ។នៅពេលដែលអ្នកជួបទុក្ខលំបាក គេមិនដែលបោះបង់ចោលអ្នក គេតែងតែលើកទឹកចិត្ត និងលួងលោមអ្នកឱ្យជម្នះរាល់ការលំបាក ។ក្នុងជីវិតនេះពិតជាលំបាកណាស់ក្នុងការស្វែងរកមនុស្សដែលយល់ចិត្ត មិត្តស្លាប់រស ប៉ុន្តែប្រសិនបើអ្នកបានជួបហើយ ភាគីទាំងសងខាងត្រូវតែចេះដឹងគុណគ្នាទៅវិញទៅមក ។How Best Friends can be Each Other's Hero – Helen Doron TeenBuzz៤.ធ្វើជាខ្លួនឯង៖
ប្រសិនបើអ្នក ពោរពេញទៅដោយគំនិតវិជ្ជមាន អ្នកនឹងមានជម្រើសច្រើនក្នុងការដើរទៅរកភាពជោគជ័យ។ បើយើងចង់ឯករាជ្យ ត្រូវតែអភិវឌ្ឃសក្តានុពលរបស់ខ្លួនឯង ដោយពឹងលើខ្លួនឯងតែម្នាក់ប៉ុណ្ណោះ ។សូមចងចាំថា មនុស្សភាគច្រើននឹងស្រឡាញ់អ្នក នៅពេលដែលអ្នកអាចធ្វើអ្វីបានសម្រាប់ពួកគេ ហើយមនុស្សមួយចំនួន នឹងស្រឡាញ់អ្នកដោយសារតែតម្លៃរបស់អ្នក៕