យោងតាមលទ្ធផលនៃការវិភាគដែលបានចងក្រងពីការសិក្សាក្នុងស្រុក និងបរទេសចំនួន ៤៣ ដែលធ្វើឡើងដោយក្រុមមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលបានបង្ហាញថា អត្រានៃជំងឺមហារីកក្រពះរបស់ក្រុមមនុស្សដែលទទួលទានសាច់ក្រហមច្រើន មានអត្រាខ្ពស់ជាងក្រុមមនុស្សដែលញ៉ាំសាច់ក្រហមតិចបំផុតដល់ទៅ ៤១%។ មានការសិក្សាជាច្រើនបង្ហាញថាការទទួលទានសាច់ក្រហមមិនត្រឹមតែនាំអោយកើតមហារីកក្រពះប៉ុណ្ណោះទេ ប៉ុន្តែវាមានការជាប់ទាក់ទងទៅជាមួយនឹងមហារីកពោះវៀនធំ និងមហារីកសុដន់ផងដែរ។NCC refutes claims of chicken shortage | 2021-05-03 | MEAT+POULTRY ពពួកសាច់ក្រហម និងសាច់ស មានផ្ទុកទៅដោយសារធាតុម្យ៉ាងដែលហៅថា myoglobin គឺជាប្រូតេអ៊ីនដែលមានជាតិដែក heme ស្ថិតក្នុងកោសិកាសាច់ដុំនៃថនិកសត្វ ។ ជាតិដែកHeme នៅក្នុងសាច់ក្រហមប៉ះពាល់ដល់ការផលិតសមាសធាតុ nitroso មហារីក (NOCs) ។ សមាសធាតុ Nitroso បណ្តាលឱ្យខូច DNA ឬផលិតកោសិកាស្ត្រេសអុកស៊ីតកម្មនៅក្នុងខ្លួនដែលលូតលាស់ទៅជាកោសិកាមហារីក លើសពីនេះ ប្រសិនបើអ្នកបរិភោគសាច់ក្រហមច្រើន បរិមាណបាក់តេរីក្នុងពោះវៀននឹងបំបែកទៅជាសារធាតុម្យ៉ាងហៅថា carnitine to N-oxide (TMAO) ដែលជាមូលហេតុនាំឱ្យស្ទះសរសៃឈាម ។ Umami-Mayo Roast Chicken | Food & Wineតាមការសិក្សា អាហារប្រភេទសាច់ស ដូចជាសាច់មាន់ ត្រី កង្កែប មានជាតិដែកអ៊ីមេមទាប និង មានអាស៊ីតខ្លាញ់មិនឆ្អែតក្នុងបរិមាណខ្ពស់ ដូច្នេះវាមិនត្រឹមតែកាត់បន្ថយប្រតិកម្មរលាកក្នុងរាងកាយប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យកោសិកាឈាមដំណើរការល្អប្រសើរទៀតផង។យ៉ាងណាមិញ មិនមែនការទទួលទានពពួកសាច់ក្រហមមិនល្អសម្រាប់រាងកាយទាំងស្រុងទេ ដោយសារតែបរិមាណជាតិដែកខ្ពស់ដែលមាននៅក្នុងសាច់ក្រហម វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ប្រឈមនឹងការកង្វះជាតិដែក។ លើសពីនេះទៀតនៅក្នុងប្រូតេអ៊ីនដែលសម្បូរទៅដោយជាតិដែក heme មានអត្ថប្រយោជន៍សម្រាប់ការពង្រឹងសាច់ដុំ។ ប្រសិនបើអ្នកញ៉ាំសាច់ក្រហមជាមួយនឹងពពួកបន្លែ វានឹងផលិតអង់ស៊ីមបន្សាបជាតិពុលយ៉ាងច្រើន ដែលកម្ចាត់សារធាតុបង្កមហារីកចេញពីរាងកាយបាន៕