ការស្ងួតក ឬស្ងួតមាត់ វាមិនមែននៅសុខៗក៏លេចចេញឡើងមកលើរាងកាយរបស់យើងនោះទេ គ្រប់យ៉ាងសុទ្ធតែមានហេតុផល ។បើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Obesity Science & practice បានធ្វើការចុះផ្សាយទាក់ទងទៅនឹងការស្ងួតបំំពង់ក ដែលវាអាចជាសញ្ញាព្រមាននៃជំងឺមួយចំនួន អ៊ីចឹងជាដំបូងយើងមកដឹងអំពីមូលហេតុមួយចំនួនដែលបណ្តាលឱ្យមានការស្ងួតកជាមុនសិន ។

ផឹកទឹកតិចពេក ៖

ជាមូលហេតុទូទៅបំផុតនៃការស្ងួតបំពង់ក គឺមកពីការទទួលទឹកមិនបានគ្រប់គ្រាន់ ។រាងកាយរបស់មនុស្សមានជាតិទឹក ៧០% ហើយវាត្រូវបានណែនាំឱ្យមនុស្សម្នាក់ៗមិនគួរផឹកទឹកតិចជាង ១.៥លីត្រក្នុងមួយថ្ងៃឡើយ ។ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលរវល់ពេកមិនបានផឹកទឹក ខណៈដែលពេលយប់សម្រាន្តត្រូវបានអូសបន្លាយរយៈពេលយូរទៀតនោះ កាន់តែធ្វើឱ្យអ្នកបាត់បង់ជាតិទឹកកាន់តែច្រើន និងបង្កឱ្យកើតមានការស្ងួតក ។

ការដេកស្រមុក៖

ការគេងស្រមុកក៏ជាមូលហេតុនៃការស្ងួតមាត់ និង បំពង់កដែរ ព្រោះកំឡុងពេលនៃការគេង រយៈពេលយូរ គ្មានសារធាតុរាវណាមួយត្រូវបានបញ្ចេញនៅក្រោមអណ្តាត មាត់ និង បំពង់ក ដែលជាហេតុធ្វើឱ្យមានភាពស្ងួតកើតឡើង ។

លេបថ្នាំ៖

ថ្នាំមួយចំនួនបង្កឱ្យឡើងកម្តៅក្នុងរាងកាយ និងអេឡិចត្រូលីតនៅក្នុងខ្លួន។ ការលេបថ្នាំមុនពេលចូលគេងអាចបណ្តាលឱ្យមានផលប៉ះពាល់ដែលបណ្តាលឱ្យរាងកាយខ្សោះជាតិទឹក និងបង្កើតអារម្មណ៍ស្រេកទឹក ឬខះកដូចគ្នាដែរ។

. ប្រសិនបើអ្នកមានបញ្ហាស្ងួតមាត់ អមជាមួយក្លិនមាត់មិនល្អ អ្នកត្រូវយកចិត្តទុកដាក់ចំពោះជំងឺដូចខាងក្រោម៖
១.ជំងឺថ្លើម និង ថង់ទឹកប្រមាត់
ថ្លើមមានមុខងារបន្សាបជាតិពុលក្នុងថង់ទឹកប្រមាត់ ដើម្បីបញ្ចេញទឹកប្រមាត់ជួយទៅដល់ការរំលាយអាហារ នៅពេលដែលមុខងារថ្លើមមានការធ្លាក់ចុះ ឬ ថ្លើមខូច ថង់ទឹកប្រមាត់ក៏មិនអាចដំណើរការធម្មតា ដែលបង្កឱ្យមានការចាល់ទឹកប្រមាត់។ក្នុងនោះទឹកប្រមាត់នឹងហូរត្រឡប់ឡើងទៅបំពង់ក បណ្តាលឱ្យស្ងួតក ប្រសិនបើអ្នកមិនពិនិត្យឱ្យបានទាន់ពេលវេលាទេ ជំងឺនេះអាចនឹងវិវត្តទៅជារលាកថង់ទឹកប្រមាត់និងជំងឺក្រិនថ្លើម។
២.ជំងឺទឹកនោមផ្អែម

មាត់ស្ងួត ស្រេកទឹកញឹកញាប់ គឺជាសញ្ញាធម្មតាមួយនៃជំងឺទឹកនោមផ្អែម នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើង បរិមាណគ្លុយកូសដ៏ច្រើនប្រមូលផ្តុំដោយឯកឯងនៅក្នុងសារធាតុរាវក្រៅកោសិកានឹងប៉ះពាល់ដល់សម្ពាធជ្រៀតចូល ធ្វើឱ្យរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក។ប្រសិនបើអ្នកជារឿយៗមានអារម្មណ៍ស្ងួតមាត់ ស្រេកទឹក នៅពេលយប់ ចាំបាច់ត្រូវផឹកទឹកឱ្យបានច្រើន ហើយអ្នកគួរតែប្រយ័ត្នចំពោះជាតិស្ករក្នុងឈាមខ្ពស់ និងហានិភ័យនៃជំងឺទឹកនោមផ្អែម។
៣.ជំងឺតម្រងនោម

មុខងារតំរងនោមខ្សោយក៏អាចបណ្តាលឱ្យមានស្ងួតនៅក្នុងមាត់ផងដែរ។ ប្រសិនបើបន្ទាប់ពីភ្ញាក់ពីគេង អ្នកមានអារម្មណ៍ថាស្ងួតក្នុងមាត់អមជាមួយនឹងរោគសញ្ញាដូចជា ឈឺខ្នង ហើមចង្កេះ អាចប្រឈមនឹងជំងឺតម្រងនោម។
ដើម្បីបំបាត់ភាពស្ងួតក្នុងបំពង់ក អ្នកគួរតែផ្លាស់ប្តូររបបអាហាររបស់អ្នក ជៀសវាងការញ៉ាំប្រៃពេក ឬ ហឹលពេក ដោយគួរតែសម្រាកពីក្បាលព្រលប់ កុំនៅយប់ជ្រៅពេក និងសូមកុំធ្វើការលើសទម្ងន់ពេក លើសពីនេះការរក្សាអនាម័យមាត់ ដោយការដុសធ្មេញ ដុសអណ្តាត លាងសម្អាតមាត់ឱ្យបានស្អាតទៀងទាត់ជាប្រចាំ។

ប្រសិនបើអ្នកបានអនុវត្តវិធានការទាំងនេះ ប៉ុន្តែបាតុភូតស្ងួតក មិនមានការធូរស្បើយទៀត អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពរបស់អ្នកធ្វើការកំណត់ជំងឺរបស់អ្នកឱ្យបានច្បាស់៕
យោងតាមទស្សនាវដ្តី Obesity Science & Practice ។