អ្នកស្រាវជ្រាវមកពីនាយកដ្ឋានសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Fudan ទីក្រុងសៀងហៃ ប្រទេសចិន បានពន្យល់អំពីលក្ខណះសុខភាពនៃក្រចកដែលមានសុខភាពល្អ គឺមានសម្បុរពណ៍ផ្កាឈូក រលោងភ្លឺ ប៉ុន្តែបើក្រចកបង្ហាញនូវសណ្ឋានខុសប្លែកពីធម្មតា ដូចជាមានស្នាមឆ្នូតស ឬខ្មៅ ប្រេះ ផុយស្រួយ ប៉ោងស្តើង វាស្តែងឱ្យឃើញអំពីបញ្ហាសុខភាពរបស់អ្នក ថាអ្នកកំពុងប្រឈមនឹងជំងឺ ដែលអ្នកមិនគួរមើលរំលង៖
១.ក្រចកមានស្នាមឆ្នូតខ្មៅ
ប្រសិនបើក្រចករបស់អ្នក ស្រាប់តែលេចចេញនូវស្នាមឆ្នូតខ្មៅនៅលើក្រចកអាចជាសញ្ញានៃជំងឺមហារីក ។តើអ្នកធ្លាប់ដឹងដែរឬទេ ថា Melanoma ដែលជាទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺមហារីកស្បែក អាចបង្ហាញខ្លួនឯងតាមរយៈការផ្លាស់ប្តូរពណ៍ក្រចក។ ក្នុងករណីនេះ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យបានឆាប់ តាមអ្វីដែលអាចធ្វើទៅបាន។Melanonychia: What Is It, Causes, and More២.ភ្លុកសនៃក្រចកមានរង្វង់ធំខុសប្រក្រតី
ប្រសិនបើក្រចករបស់អ្នកលេចចេញជារាងរង្វង់ពណ៍ស ប្រវែងប្រហែលជា១/៥ វាជាលក្ខណះធម្មជាតិនៃក្រចក ប៉ុន្តែបើក្រចកមានរង្វង់ធំជាងធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាចប្រឈមនឹងជំងឺថ្លើម។
៣.មានឆ្នូតពណ៍សផ្តេកកាត់ក្រចក
ប្រសិនបើមានឆ្នូតពណ៌សផ្ដេកនៅលើក្រចក វាអាចជាសញ្ញាបង្ហាញថារាងកាយខ្វះជាតិស័ង្កសី ឬប្រូតេអ៊ីន។ លើសពីនេះ វាក៏អាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរបន្ថែមទៀត ដូចជាជំងឺតម្រងនោម ឬថ្លើមជាដើម។What Causes White Milk Spots on Nails?
៤.ក្រចកដៃមានសណ្ឋានប៉ោងកំបិត
សញ្ញានេះបង្ហាញពីកម្រិតអុកស៊ីសែនក្នុងឈាមទាបជាងធម្មតា ឬក៏អាចទទួលរងពីការកង្វះជាតិដែក ប៉ុន្តែស្ថានភាពនេះក៏អាចទាក់ទងទៅនឹងជំងឺក្រពេញទីរ៉ូអ៊ីត និង ជំងឺផ្សិតផងដែរ។
៥.ក្រចកផុយស្រួយ
Biotin ត្រូវបានគេស្គាល់ថាជាវីតាមីន H ឬវីតាមីន B7 ដែលជួយចិញ្ចឹមស្បែក សក់ស្អាត ក្រចកដៃ និង ក្រចកជើងឱ្យរឹងមាំ។ ប្រសិនបើក្រចកអ្នកងាយនឹងបាក់ជាងធម្មតា មូលហេតុសំខាន់បំផុតអាចជាកង្វះសារធាតុ biotin ។សញ្ញានេះក៏អាចជាសញ្ញានៃភាពចាស់ ឬជាលទ្ធផលនៃការប៉ះពាល់នឹងសារធាតុសាប៊ូ ឬថ្នាំលាបក្រចកច្រើនពេកដែរ៕