ការងូតទឹកត្រជាក់ ឬទឹកក្តៅសុទ្ធតែមានគុណសម្បត្តិចំពោះសុខភាពដូចគ្នា ។នេះបើយោងទៅតាមសិក្សាពីក្រុមមកពីសាកលវិទ្យាល័យសុខភាព Leicester ក្នុងចក្រភពអង់គ្លេស បានធ្វើការពន្យល់ រវាងការងូតទឹកក្តៅ និង ទឹកត្រជាក់ តើមួយណាមានអត្ថប្រយោជន៍ល្អជាង?អឹចឹង ដើម្បីជាប្រយោជន៍យើងនឹងបង្ហាញលោកអ្នកដូចតទៅ ៖
១. ងូតទឹកត្រជាក់ បំបាត់រមាស់ ៖
នៅពេលដែលស្បែករបស់អ្នកស្ងួត ឬ ទទួលរងនូវជំងឺសើស្បែកដូចជាការកន្តូលរមាស់ ជំងឺត្រអក ការងូតទឹកត្រជាក់ជាវិធីមួយដើម្បីទប់ទល់ឱ្យស្ថានភាពជំងឺនោះមានការធូរស្រាល ។ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពជំងឺសើស្បែក ការងូតទឹកក្តៅគ្រាន់តែបំបាត់ការកកើតឡើងនូវពពួកបាក់តេរី តែវាមិនអាចបន្ថយការរមាស់បានបាន
២.ងូតទឹកត្រជាក់ ជួយសម្រួលដល់ការរំលាយអាហារ ៖
ជាការពិត ការងូតទឹកត្រជាក់ ២ ទៅ ៣ ថ្ងៃក្នុងមួយសប្តាហ៍ពិតជាអាចរក្សាលំនឹង ហើយថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំនើរការបានល្អប្រសើរទៀតផង។5 benefits of bathing with cold water during winter៣ . ការងូតទឹកត្រជាក់ កាត់បន្ថយភាពតានតឹង និង ធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង ៖
ការងូតទឹកត្រជាក់ជាទៀងទាត់ បញ្ចេញសារធាតុ endorphinsចូលទៅក្នុងឈាម ធ្វើឱ្យរាងកាយស្វាហាប់ សូម្បីតែប្រព័ន្ធខួរក្បាលស្ពឹកស្រពន់ដែលប្រឈមនឹងភាពតានតឹងក៏វិលមកសភាណធូរស្រាលវិញដែរ។
៤.ការងូតទឹកត្រជាក់ពង្រឹងប្រព័ន្ធភាពសុំា៖
ការងូតទឹកត្រជាក់ ជួយធ្វើឱ្យរាងកាយរបស់អ្នកបង្កើនភាពធន់នឹងជំងឺផ្តាសាយធម្មតា និងជំងឺផ្តាសាយទៅតាមរដូវ ។តាមការសិក្សាបានបង្ហាញថាអ្នកជំងឺផ្តាសាយដែលចាប់ផ្តើមងូតទឹកត្រជាក់ មានការថយចុះ២៩% ព្រោះតែទឹកត្រជាក់ធ្វើឱ្យរាងកាយញ័រ និងបង្ខំឱ្យវាផលិតកោសិកាឈាមស បន្ថែមទៀត ដែលទទួលខុសត្រូវក្នុងការការពាររាងកាយពីការឆ្លង។
៥.ការងូតទឹកត្រជាក់ បំបាត់ការឈឺសាច់ដុំ៖
នៅពេលដែលទឹកត្រជាក់ប៉ះទៅលើរាងកាយ ឈាមត្រូវបានបង្ខំឱ្យធ្វើចលនាលឿនជាងមុន ដើម្បីព្យាយាមរក្សាសីតុណ្ហភាពក្នុងរាងកាយ។ក្នុងនោះក៏មានមនុស្សមួយចំនួនបានប្រើទឹកកកដាក់ស្អំទៅលើរាងកាយ ដែលមានស្នាមជាំ ឬ ហើម របួស ដើម្បីរំលាយឈាមជាំ។
តើមានអ្វីកើតឡើងនៅពេលដែលអ្នកងូតទឹកក្តៅ ?
១.ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ៖ នៅពេលដែលអ្នកធ្វើការនឿយហត់ពេញមួយថ្ងៃ ការងូតទឹកក្តៅនឹងធ្វើឱ្យរាងកាយរក់រវើក ប៉ុន្តែអ្នកក៏ត្រូវដឹងអំពីសីតុណ្ហភាពនៃកម្រិតទឹកក្តៅដែលអាចងូតដែរ ។
២.បណ្តាលឱ្យស្បែករលាក ៖ ទឹកក្តៅបំផ្លាញកោសិកានៃស្បែក ដែលធ្វើឱ្យស្បែកកាន់តែស្ងួត និង ប្រេះ ហើយសម្រាប់អ្នកដែលមានបញ្ហារមាស់ស្បែក ដូចជាកន្តួលរមាស់ ជំងឺត្រអក កន្ទាលត្រអាក ការងូតទឹកក្តៅនឹងធ្វើឱ្យស្ថានភាពនោះកាន់តែអាក្រក់ឡើង។6 reasons why a hot water bath is bad for you៣.ការងូតទឹកក្តៅធ្វើឱ្យសក់ស្ងួត និង ជ្រុះ៖ អ្នកដែលមានបញ្ហាសរសៃសក់ខូច ការទម្លាប់ងូតទឹកក្តៅកាន់តែធ្វើឱ្យសរសៃសក់ស្ងួត សំពោង ដោយតែសំណើមមិនអាចជ្រាបចូលទៅក្នុងស្បែកក្បាលបានអស់ ។
៤. ងូតទឹកក្តៅជួយបង្កើនសម្ពាធឈាម ៖ សម្រាប់អ្នកជំងឺដែលមានបញ្ហាសុខភាពដូចជាការស្ទះសរសៃឈាម ឬ ឈាមដំណើរការមិនសូវបានល្អ ការងូតទឹកក្តៅជួយសម្រួលឱ្យចរន្តឈាមរត់បានស្រួល ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាលើសឈាម មិនគួរងូតទឹកក្តៅឡើយ ព្រោះវានឹងបង្កឱ្យមានគ្រោះថ្នាក់ដាច់សរសៃឈាម ដោយសារតែសម្ពាធឈាមឡើងខ្ពស់៕