ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១ ខែឧសភាខាងមុខនេះ តាមរយៈកិច្ចសហការជាមួយនឹងសហព័ន្ធខ្មែរអត្តពលកម្ម អង្គការផ្កាយសមុទ្រកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ ISF Superhero Fun Run ដំបូងបង្អស់របស់ខ្លួន ។ ព្រឹត្តិការណ៍រត់សប្បុរសធម៌មួយនេះបង្កើតឡើងក្នុងគោលបំណងរៃអង្កាសថវិកាដ៏ចាំបាច់សម្រាប់គាំទ្រដល់កម្មវិធី អប់រំរបស់អង្គការផ្កាយសមុទ្រកម្ពុជា និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីបេសកកម្ម និងការងាររបស់អង្គការ ផ្កាយសមុទ្រកម្ពុជាដល់សាធារណៈជនក្នុងប្រទេសកម្ពុជា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiF7-doN0rCRrfZOXa_kw3QLUReb1YHj0GRZ83bFo-hgKn234DaxSDIkUxU92_Q2UvgfrBo4NdvehbaKrg1E1y59njnXrCbveeJXnF07cQS7OVLMDIIudKautVFfVedCsanSxA0_eYQpxYOe-pgbEFqXRd4Qc6PB_2EwuvPdWSY3ETEkuE4gMijFbS/s1280/photo_2022-04-26_11-18-40%20(2).jpgអង្គការផ្កាយសមុទ្រកម្ពុជា ហៅកាត់ថា ISF គឺជាមូលនិធិកម្ពុជាមួយ មានបទពិសោធន៍ជាង១៥ឆ្នាំក្នុងការផ្តល់ការអប់រំ ឱកាសហាត់កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍នានាដល់ កុមារក្រីក្រ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីឲ្យពួកគេអាចកសាងអនាគតដ៏ល្អប្រសើរ និងរួចចាកផុតពីភាពក្រីក្រ ។ សព្វថ្ងៃនេះ កម្មវិធីរបស់អង្គការផ្កាយសមុទ្រកម្ពុជាកំពុងធ្វើការជាមួយនឹងសិស្សានុសិស្សជាង ៧០០នាក់ តាមរយៈ កម្មវិធីអប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាតាំងពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀន ទទួលបានឱកាសរៀនសូត្រកម្មវិធីសិក្សាជាតិពីរថ្នាក់ក្នុងមួយឆ្នាំរហូតដល់ពួកគេអាចចូលរៀនថ្នាក់សមស្របនឹងអាយុរបស់ពួកគេនៅសាលារដ្ឋ ។ សិស្សានុសិស្សទាំងអស់ទទួលបានការឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិស្ស សម្ភារៈសិក្សា សេវាថែទាំសុខភាព ការចាក់ថ្នាំបង្ការជម្ងឺផ្សេងៗ និងកញ្ចប់អាហារប្រចាំខែដល់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ បន្ថែមពីនេះទៀត អង្គការផ្កាយសមុទ្រកម្ពុជាក៏ផ្តល់ការប្រឹក្សាយោបល់ទាក់ទងនឹងការរៀនសូត្រ និងការងារដល់សិស្សផងដែរ ដើម្បីជួយពួកគេក្នុងការជ្រើសរើសមុខជំនាញសិក្សា ក៏ដូចជាទទួលបាននូវការងារ ដែលផ្តល់នូវប្រាក់កម្រៃសមស្រប និងមានស្ថេរភាពនាពេលអនាគត ។ សព្វថ្ងៃនេះ កម្មវិធីបាល់ទាត់របស់អង្គការកំពុងធ្វើការជាមួយកុមារ និងយុវជនចំនួន ៣,៥០០នាក់ មកពីខេត្តចំនួន១២ទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីសិក្សាបាល់ទាត់ និងគម្រោងបាល់ទាត់សម្រាប់ជនពិការ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnleXFA_6PhjGZIhk_raqg-tCV3111lyAT7kZIWOX-mvigqgBEOcR8kHuL3buvvXpMoJHWbhHUVMvD6LKBypoQdThaKm4oo23ULEeXU5642KINyWRoO4OBVxxlk-rVs03Up1FGF2UvYjEqiwjIGX5uc8wcq3AIWue1cqzVlU11zBbKE-TeOUvf4Uh5/s1280/photo_2022-04-26_11-18-40.jpgគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ដើម្បីរៃអង្កាសថវិកានេះនឹងប្រព្រឹត្តទៅនៅកោះដាច់ ទល់មុខវត្តអម្ពផល (ហៅវត្ត ចុងកោះ) ដែលស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយចែកជាពីរប្រភេទចម្ងាយ៖
● ៥ គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៧.៣០ នាទីព្រឹក សំបុត្រមានតម្លៃ ១០ ដុល្លារ
● ១០គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៧.៣០ នាទីព្រឹក សំបុត្រមានតម្លៃ ១៥ ដុល្លារ

អង្គការផ្កាយសមុទ្រកម្ពុជាមានក្តីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងធំធេងចំពោះ ក្រុមហ៊ុនក្នុង និងក្រៅស្រុកជាច្រើន ដែលបានឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ISF Superhero Fun Run ក៏ដូចជារួមចំណែកផ្លាស់ប្តូរជីវិតកុមារ និងយុវជនក្រីក្រកម្ពុជាតាមរយៈការអប់រំ និងកីឡា ដូចមានរាយនាមខាង ក្រោម៖
● OGES – Oil & Gas Equipment Supply Co., Ltd.
● MKC Group
● Compass Advertising Agency
● LDI Enterprise
● Two Way Public Relation
● KOFI Co., Ltd
● eau Kulen
● Himawari Hotel Apartments
● Chhay Ching Heang Group
● Aprati
● Peace Book Center (PBC)
● Anna & Associates Law Office
● VIPASSA
● The Cambodia China Times
● Sabay News
● CC Times
● Car Salon
● Vipassa
● St. John Phnom Penh

ក្រៅពីការរួមចំណែកគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សក្រីក្រជាង ៧០០នាក់ អ្នកចូលរួមទាំងអស់នឹងទទួល បានអាវយឺតដ៏ស្រស់ស្អាតពីអង្គការផ្កាយសមុទ្រកម្ពុជា ផ្លាកលេខរត់ ទឹក អាហារសម្រន់ និងជាពិសេសអារម្មណ៍ ស្រស់ស្រាយជាមួយនឹងទេសភាព និងខ្យល់អាកាសបរិសុទ្ធពីជំនោរទន្លេ និងឱកាសកសាងមិត្តភាពទៀតផង ។

ការចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃសៅរ៍ ទី៣០ មេសា ខែ ២០២២ ។ សូមចូលទៅបំពេញទម្រង់ក្នុងតំណភ្ជាប់នេះ ដើម្បីចុះឈ្មោះ៖ forms.gle/YXtzihXreLTCTQuA7
សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ពួកយើង តាមរយៈ៖
● ទូរស័ព្ទលេខ៖ +៨៥៥ ៩៨ ៩៧៧ ៩៨១
● តេលេក្រាម៖ t.me/isfcambodia
● ទំព័រ Facebook៖ ISF Cambodia

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpiOaAvHj2UdTiE_mdLvs0lUTMGbjhU82G4S7NAH3w_jo9FpXbnhhkw21y24IEH8kjmrJHl4HD8krd19wa-Ve1524m9LK3DMF-wQ7MgnghMefA5WbckD2aNBkXfcJGa4Tk4p_YJtVrA5TbQHzgkn6LRTUB4741CyGbVEexaSDEfI9rykk40SyA6SQK/s1280/photo_2022-04-26_11-18-41.jpgក្រៅពីចូលរួមរត់ដើម្បីសប្បុរសធម៌ លោកអ្នកក៏អាចបង្កើនការឧបត្ថម្ភគាំទ្រមកកាន់អង្គការផ្កាយសមុទ្រកម្ពុជាបន្ថែម ទៀតដោយគ្រាន់តែចែករំលែកពត៌មានអំពីព្រឹត្តិការណ៍នេះទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងបរិច្ចាកថវិកាដល់ពួកយើង ឥឡូវនេះ តាមរយៈ៖
● កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ ABA៖ ០០២៣៤៥៥៨៩ Indochina Starfish Foundation
● កម្មវិធី Pi Pay៖ ០៩៨ ៩៧៧ ៩៨១ ISF Cambodia
● ធនាគារ ACLEDA៖ ៣៨៦៤០៤២៦៤៦៩៩៩៩ Indochina Starfish Foundation (ISF)
● ធនាគារ SBI Ly Hour Bank៖ ០០០១១៧៨៣២ Indochina Starfish Foundation