កាលពីពេលថ្មីៗនេះមានរឿងរ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមទាក់ទងនិងបុរសម្នាក់កំពុងតែត្រៀមរៀបការជាមួយនឹង ប្រពន្ធរហូតទៅដល់បីនាក់ និងរឹកតែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតគឺពួកនាងទាំងបីជាបងប្អូនភ្លោះនឹងគ្នា។ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ទាក់ទងនឹងរឿងរ៉ាវខាងលើនេះបានកើតឡើងនៅក្នុងប្រទេសកេនយ៉ា ដែលបានធ្វើឱ្យមហាជនក្នុងប្រទេសមួយនេះ ក៏ដូចជាបណ្ដាប្រទេសជាច្រើនផ្សេងទៀតដែលនិយមលេងក្នុងបណ្ដាញសង្គមបានដឹងពីរឿងមួយនេះហើយ ពួកគេពិតជាស្ងើចសរសើរ ព្រមទាំងលួចច្រណែនជាមួយនឹងទំនាក់ទំនងអ្នកទាំងបួននាក់ ដែលគេស្គាល់ថាបុរសវ័យក្មេងម្នាក់នោះមានឈ្មោះថា Stevo ដោយត្រៀមរៀបការជាមួយនឹងកូនក្រមុំដែលជាបងប្អូនភ្លោះនឹងគ្នា មានឈ្មោះថា  Kate, Mary  និង Eve ។ ជុំវិញ មុននឹងការឈានចូលទៅដល់ការរៀបការរវាងអ្នកទាំងបួន ដំបូងឡើយ Stevo បានជួប និងមានទំអារម្មណ៍ជាមួយនឹង Kate បន្ទាប់មកនាងក៏បានណែនាំឱ្យលោកស្គាល់ប្អូនស្រីរបស់នាងបន្តទៀត ក្នុងនោះក៏បានធ្វើឱ្យប្អូនស្រីទាំងពីរនោះក៏បាក់ចិត្តស្រឡាញ់ Stevo ដូចគ្នា ដោយអ្នកទាំងបីយល់ព្រមចុះសម្រុងគ្នាក្នុងរឿងស្នេហាដ៏ចម្រូងចម្រាសនេះ ហើយទំនាក់ទំនងអ្នកទាំងបួនកាន់តែល្អរលូនទៅៗ រហូតពួកគេបានរួមរស់នៅជាមួយគ្នាអស់រយៈពេល២ខែមកហើយ ព្រមទាំងមានគម្រោងរៀបការទាំងបួននាក់ក្នុងពេលឆាប់ៗខាងមុខនេះថែមទៀតផង ព្រោះច្បាប់ក្នុងប្រទេសកេនយ៉ាអនុញាតឱ្យបុរសរៀបការប្រពន្ធច្រើនដោយស្របច្បាប់ ដែលបានចែងក្នុង ថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០១៤ កន្លងទៅនេះ  ក្នុងនោះទាក់ទងនឹងរឿងផ្សុំដំណេក ក៏ពួកគេបានរៀបចំកាលវិភាគច្បាស់លាស់ផងដែរ ដោយអ្នកទាំងបីត្រូវតែឆ្លាស់គ្នាម្នាក់មួយថ្ងៃ។

យ៉ាងណាមិញអនាគតប្រពន្ធទាំងបីដែលជាបងប្អូនភ្លោះនឹងគ្នានោះ ក៏បានបង្ហើបប្រាប់ថាខ្លួននឹងមិនអនុញាតឱ្យ Stevo យកប្រពន្ធមកបន្ថែមទៀតនោះទេ ព្រោះពួកនាងគិតថាការរស់នៅជាមួយនឹងប្រពន្ធទាំងបីដែលចេះយល់ចិត្តគ្នាយ៉ាងល្អបែបនេះគឺវាគ្រប់គ្រាន់ហើយក្នុងការសាងសុភមង្គលក្នុងគ្រួសារមួយនេះ៕ ប្រភព៖ Khaosod