ប្រទេសវៀតណាម៖ រឿងរ៉ាវគ្រួសារមួយបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការភ្ងាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងក្រោយពីនារីដែលជាភរិយាត្រឡប់មកពីធ្វើការ បានធ្វើដំណើរមកផ្ទះមុនថ្ងៃកំណត់ ពេលមកដល់ផ្ទះស្ទើរក្អួតឈាមព្រោះ ស្វាមីនាំស្រីស្នេហ៍មកដល់បន្ទប់គេងក្បត់ខ្លួនបែបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនឹងករណីស្វាមីលួចក្បត់ប្រពន្ធនេះផងដែរបានកើតឡើងនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីនារីដែលជាភរិយាជាប់រវល់ការងារត្រូវធ្វើដំណើរទៅឆ្ងាយពីផ្ទះ ប៉ុន្តែដោយសារតែបញ្ចប់ការងាររួចរាល់ ក៏ត្រឡប់មកផ្ទះមុនថ្ងៃកំណត់ ដើម្បីមកជួបជុំគ្រួសារ និងសម្រាកឱ្យសុខកាយសប្បាយចិត្ត។ លុះមកដល់ក្នុងផ្ទះភ្លាមរឿងដែលមិននឹកស្មានដល់ និងស្ទើរតែក្អួតឈាម នោះគឺនាងបានឃើញនារីម្នាក់នៅក្នុងផ្ទះខ្លួន ដែលកំពុងតែប្រញាប់ប្រញាល់រៀបចំស្លៀកពាក់ដើម្បីប្រញាប់ចាកចេញពីក្នុងផ្ទះ តែត្រូវនារីជាម្ចាស់ផ្ទះឃាត់ទាន់ និង ព្យាយាមសួរនាំថានាងជាអ្នកណា ហើយមូលហេតុអ្វីបានជានៅក្នុងផ្ទះនេះទាំងដែលប្ដីខ្លួននៅម្នាក់ឯង នារីម្នាក់នោះមិនឆ្លើយតបទាំងអស់ ស្ត្រីជាប្រពន្ធក៏ងាកទៅសួរប្ដីតែប្ដីកំហូចនោះក៏មិនប្រាប់ទាំងអស់ ចុងក្រោយនាងបានសួរនារីជាស្រីរបស់ប្ដីបន្តថា “តើនាងដឹងថាយើងទាំងបានពីររៀបការរួចហើយទេ?” នារីម្នាក់នោះឆ្លើយថា “ដឹង” ទើបចុងក្រោយនាងជាប្រពន្ធខឹងយ៉ាងខ្លាំង ព្រមទាំងទាញកន្ត្រៃមកកាត់សក់ស្រីលួចលាក់របស់ប្ដីនោះយ៉ាងចាស់ដៃ រហូតធ្វើឱ្យនារីនោះភ័យស្លន់ស្លោ ហើយរត់ចាកចេញពីផ្ទះនោះទាំងស្លៀកពាក់មិនទាន់រួចរាល់និងត្រឹមត្រូវផង។

យ៉ាងណាមិញទាក់ទងនិងរឿងរ៉ាវមួយនេះក៏សូមឱ្យគ្រួសារគ្រប់រូប គួរតែមានភក្ដីភាព និងភាពស្មោះចំពោះគ្នាទៅវិញទៅមក ព្រោះបើសិនជាលេចឮដល់សង្គមខាងក្រៅគឺមានតែភាពអាម៉ាស និងការមាក់ងាយពីសំណាក់មហាជនទូទៅតែប៉ុណ្ណោះ៕ ប្រភព៖ Kapook