ភ្នំពេញ៖ អង្គការផ្កាយសមុទ្ររៀបចំកម្មវិធីរត់សប្បុរសធម៌ជាលើកដំបូងនៅកោះដាច់ដែលនឹងប្រព្រឹត្តិ ទៅនៅ ថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង ៩:០០ នាទីព្រឹកខាងមុខនេះ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ជ្រើសរើសការលេងកីឡាបន្ទាប់ពីសម្រាកពីការងារ ក៏ដូចជាជួយគាំទ្រសិស្ស៧០០នាក់នៅ អង្គការផ្កាយសមុទ្រដើម្បីទទួលបានការអប់រំល្អមួយ។

ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ល្អនៃកម្មវិធីនេះទៅកាន់ប្រជាពលរដ្ឋខ្មែរ និងកុមារក្រីក្រជាច្រើនរូប ក្រុមហ៊ុន Mayura ដែលជាទីផ្សារអនឡាញ ជាទីទុកចិត្តធំបំផុតក្នុងប្រទេសកម្ពុជា សម្រាប់អ្នកទិញ និងអ្នកលក់បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ ISF Superhero Fun Run នេះ។

លោក Paul Kim ដែលជាប្រធានផលិតផលក្រុមហ៊ុន Mayura បានដឹងថា៖ «Mayura មិនត្រឹមតែជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញដែលជួយអាជីវកម្មតូចៗប៉ុណ្ណោះទេ តែយើងក៏ជាក្រុមហ៊ុនដែលចូលរួម និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរចូលរួមការងារ សង្គម តាមរយៈកម្មវិធីផ្សេងៗដូចជាកម្មវិធីរត់ដើម្បីសប្បុរសធម៌ ISF Superhero Fun Run នេះផងដែរ»។

រីឯអ្នកស្រី ជួប វិច្ឆិកាដែលជាប្រធានអង្គការផ្កាយសមុទ្របានសម្តែងក្តីរីករាយក្រោមការឧបត្ថម្ភ សហការពីក្រុមហ៊ុន Mayura ផងដែរ។

ដោយឡែកកម្មវិធីរត់ ISF Superhero Fun Run បានបើកឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់អាចចុះ ឈ្មោះចូលរួមរត់ដោយតម្លៃសំបុត្រសម្រាប់ 10km តម្លៃ $15 និង 5km តម្លៃ $10។ លោកអ្នកអាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ https://forms.gle/4pmXorCqf41eqxbQ9 ។សម្រាប់ព័ត៌មានលម្អិតអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 098 977 981។

អំពីអង្គការផ្កាយសមុទ្រកម្ពុជា
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន ។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ។

អំពី Mayura

Mayura ជាទីផ្សារឌីជីថល ដែលភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ ដោយបង្កើតសហគមន៍ដែលប្រកបដោយទំនុកចិត្ត និងការគោរពទៅវិញទៅមក។ យើងជឿជាក់ក្នុងការធ្វើឲ្យជីវិតមនុស្យកាន់តែប្រសើរតាមរយៈការពង្រឹងសេដ្ឋកិច្ច និងការបង្កើតឱកាសអាជីវកម្ម។ យើងផ្តល់នូវភាពងាយស្រួលដល់សហគ្រិនក្នុងការ
ទំនាក់ទំនងជាមួយអតិថិជនឲ្យកាន់តែមានប្រសិទ្ធិភាព។

ការចូលរួមក្នុងកម្មវិធីរត់ដើម្បីសប្បុរសនេះ គឺជាការចូលរួមមួយក្នុង ចំណោមការចូលរួមដទៃជាច្រើនទៀត ក្នុងការងារសង្គមដោយមិនគិតប្រាក់កម្រៃ។ ការរីកចម្រើនក្នុងអំឡុងពេលចុងក្រោយនេះ បានផ្តល់ឪកាសឲ្យ Mayura ក៏ដូចជាអតិថិជន និង ដៃគូសហការរបស់យើងចូលរូម នៅក្នុងការផ្តល់ត្រលប់ទៅវិញឲ្យសហគមន៍ ដូចជាកុមារ និងប្រជាជន តាមររយៈការរួមចំណែកជាមួយអង្គការផ្កាយសមុទ្រុកម្ពុជា ក្នុងការលើកស្ទួយ និងផ្គត់ផ្គង់ទៅដល់មូលនិធិ និងចក្ខុវិស័យរបស់អង្គការផ្កាយសមុទ្រ ដែលធ្វើការជួយកុមារងាយរងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ។