រាជធានីភ្នំពេញ ៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណ:ដែលតារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា ទើបតែចូលរោងការជាមួយនឹងស្វាមីបានជាង១ខែសោះ ស្រាប់តែពេលនេះតារាកំប្លែងវ័យក្មេងរូបនេះ ប្រកាសថា នាងកំពុងមានផ្ទៃពោះកូនដំបូងមានរយ:ពេល១៧សប្ផាហ៍ (ជាង៤ខែ)ហើយ។
ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រោះថា នីឡា និងស្វាមីទើបតែចូលរោងការថ្មីៗសោះ តែមិននឹកស្មានមានកូនលឿនដល់ថ្នាក់ហ្នឹងទេ ធ្វើឲ្យមិត្តភក្តិ និងអ្នកគាំទ្រនាងមួយចំនួនទៀតបានសម្តែងការចូលរួមអបអរសាទរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtsEBzy8LgAfbjI8syr8Ta6j9rEUPKZnpJPIEk7xV88hYFN1qxd8PjLNPUh5zIDHbRGg6IEklt8dbPNKpro9Hm70LhoqRqwXN5dqEvJZbqcNzzjgXIXbQ8TVJdZJ683d4aqSvxaJjgrsJCS1viJ8WFUWCrA5wXwWOk__SDAE8aVmZMjH6QPLh6SJd/s1280/photo_2022-04-22_07-52-50.jpgនាងវ៉ាន់ នីឡា បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា «Hi mommy 17week»ត្រង់ចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថា នីឡា កំពុងមានទម្ងន់កូនដំបូងជាង៤ខែហើយ។ តែយ៉ាងណា «KBN» នៅមិនទាន់សុំការបញ្ជាក់បន្ថែមពីនាងវ៉ាន់ នីឡា បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ។
សូមបញ្ជាក់ថា តារាកំប្លែង វ៉ាន់ នីឡា បានចូលរោងការជាមួយនឹងស្វាមីតាមប្រពៃណីត្រឹមត្រូវ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមសាទរពីសំណាក់ចាស់ទុំទាំងសងខាង មិត្តភក្តិ តារាល្បីៗ និងភ្ញៀវកិត្តិយសយ៉ាងអធិកអធម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGzatWOucD-ncQpCewadZAfll80oco8IKy4U_QHA4RjfJfuYgoHt8QZBncsO62M487NBBvAYREtvRKmZDO9IOa-Kyfc-_P3FOZpbA5RePDuVH6bF49sxNvV51fbbhzNrDnmNofiLIOCG4yV556N87LQNz7uZT9tASCvVWUzAXjGJCsE3PqPUNOhUg2/s1280/photo_2022-04-22_07-52-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRA01WViNmCuri2g1p_sU5S92_1HBxPR3cSYJm1_oPruKPsdk1n9g61DD4m-MXz1AoBgwH_KtmDHXQqz08FHQCMdiGiwWbIJgdyIvy5ThG4JgcI54BzxgXyhvb-cltEoVXbfqjlKa6OIMO5bS4EGb0rkjPGN4gDJ848xYx5L4eS1irBMkVbjsJrfv/s715/photo_2022-04-22_07-52-51%20(2).jpg